ខេត្តកំពង់ចាម៖ បុគ្គលដែលហ៊ានបើកល្បែង(មាន់ជល់)តាមអនឡាញ R78 មួយកន្លែងស្ថិតនៅក្នុងភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បើកឲ្យក្រុមញៀនល្បែងចូលលេងអនាធិបតេយ្យ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ នៅពីក្រោយ ទេនោះ? ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(មាន់ជល់)តាមអនឡាញ នៅលើទឹកដី ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានឡើយ!។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែង(មាន់ជល់)តាមអនឡាញ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងទាំងយប់ ទាំងថ្ងៃ តែម្តង តែគេមិនដែលឃើញ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះត្រួតពិនិត្យ និងបង្ក្រាបឡើយ! ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅតំបន់នោះមានការ ព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ និងលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ជួយចាត់មន្ត្រី ជំនាញ ពាក់ព័ន្ធ ក្រោមឱវាទ ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែង(មាន់ជល់)តាមអនឡាញ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន។ ដើម្បីស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង) ៕