ទីតាំងល្បែង(មាន់ជល់)តាមអនឡាញ នៅក្នុង តារាងបាល់ទះ មួយកន្លែងក្នុង ស្រុកពញាក្រែក បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាពក្នុងការបង្រ្កាប!


   ខេត្តត្បូងឃ្មុំ៖ បុគ្គលដែលហ៊ានបើកល្បែង(មាន់ជល់)តាមអនឡាញ នៅក្នុង តារាងបាល់ទះ មួយកន្លែងក្នុង ដីឡូត៍តាម៉ុក ម្ចាស់ផ្ទះ ឈ្មោះ(ហាន)រស់នៅភូមិកណ្តាលកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។

មជ្ឈដ្ឋានខាងក្រៅ !. និងប្រជាពលរដ្ឋ រស់នៅក្នុង ឃុំកោងកាង ស្រុកពញាក្រែក រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងបនល្បែង ក៏មិនអាច បើកល្បែង(មាន់ជល់)តាមអនឡាញ នៅលើទឹកដី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឡើយ!។

តាមសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋបានឱ្យដឹងថា! ទីតាំងល្បែង(មាន់ជល់)តាមអនឡាញ នៅក្នុង តារាងបាល់ទះ មួយកន្លែងក្នុង ដីឡូត៍តាម៉ុក ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង គេមិនដែលឃើញខាង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប!ទាល់តែសោះ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែង(មាន់ជល់)តាមអនឡាញ នៅក្នុង តារាងបាល់ទះ មួយកន្លែងក្នុង ដីឡូត៍តាម៉ុក ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

Post a Comment

Previous Post Next Post