ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានដឹកនាំមន្ដ្រីជំនាញក្រសួងនិងមន្ទីរ អញ្ជើញចុះពិនិត្យស្ថានភាពភូមិបន្ទាយឆ្មារត្បូង ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះ។ ភូមិបន្ទាយឆ្មារត្បូង ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានផ្ទៃដីសរុប ១ ៩៣១,២២ហិកតា ក្នុងនោះផ្ទៃដីសហគមន៍ ៣ហិកតា, ផ្ទៃដីធ្វើកសិកម្ម ១ ៥៦៧,២២ហិកតា, និងផ្ទៃដីលំនៅដ្ឋាន ៣៦១ហិកតា ដែលមានខ្នងផ្ទះចំនួន ៥៦៨ខ្នង សើ្មនឹង ៥៨៨គ្រួសារ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ខ្វាត់ខ្វែង, មានមត្ដេយ្យសហគមន៍, មានសក្ដានុពលខាងផ្នែកកសិកម្ម និងមានដំណាំត្រសក់ផ្អែម និងឳឡឹក ពិសេសមានសក្ដានុពលខ្លាំងខាងវិស័យទេសចរណ៍បែបវប្បធម៌ ដែលរួមមានប្រាសាទបន្ទាយឆ្មារ និងប្រាសាទបុរាណនានាក្នុងឃុំនោះផងដែ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ជូនដល់ក្រុមប្រឹក្សាឃុំបន្ទាយឆ្មារផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី បានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការវិនិយោគសាធារណៈដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាល្អប្រសើរ និងទូលំទូលាយ ព្រមទាំងបានជម្រាបអំពីយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់, លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តរភាព, អភិវឌ្ឍសហគមន៍ឌីជីថល និងចលនាភូមិគំរូ, ធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ, និងពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងអភិវឌ្ឍតំបន់ជនបទឱ្យមានភាពស៊ីវិល័យ ផាសុកភាព និងមានកិត្យានុភាពល្អប្រសើរ៕