ស្រយ៉ូវ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
ឯកឧត្តម លី ច័ន្ទតុលា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានអញ្ជើញជាគណអធិបតីក្នុងកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីប្រមូលបច្ច័យចាក់ផ្លូវបេតុងក្នុងបរិវេណវិទ្យាល័យស្ទឹងសែន ប្រវែង ២៣៣ម៉ែត្រ ស្មើនឹង៩៣២ម៉ែត្រក្រឡា និងរាប់បាតព្រះសង្ឃចំនួន ១១០ អង្គ។
សូមបញ្ជាក់ផងដែរថា ក្នុងបរិវេណនៃវិទ្យាល័យស្ទឹងសែននេះ មានសណ្ឋានដីទំនាប ហើយតែងតែលិចនិងដក់ទឹកជាប្រចាំ ក្នុងរដូវវស្សាហ៍ ដែលជាហេតុធ្វើឲ្យសិស្សានុសិស្សមានការលំបាកយ៉ាងខ្លាំងក្នុងការមកសិក្សា។
ដោយមើលឃើញបញ្ហាលំបាកនេះ ឯកឧត្តមប្រធានបានមូលមតិគ្នាជាមួយគណកម្មការសាលា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស ធ្វើបុណ្យផ្កាប្រាក់សាមគ្គីដើម្បីប្រមូលបច្ច័យចាក់ផ្លូវបេតុងក្នុងបរិវេណវិទ្យាល័យស្ទឹសែន។
ក្នុងកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គីនេះ ឯកឧត្តមប្រធាន និងក្រុមការងារបានចូលរួមឧបត្ថម្ភដូចខាងក្រោម៖
- ចូលបច្ច័យចាក់ផ្លូវបេតុងចំនួន USD ៥០០០
- ប្រគេនទេយ្យទាននិងរាប់បាតព្រះសង្ឃចំនួន ១១០ អង្គ ដោយក្នុងមួយអង្គៗទទួលបានទេយ្យទានដូចជា មីម៉ាម៉ា៥កញ្ចប់ ថ្នាំដុសធ្មេញនិងច្រាស១ឈុត ប្រេង កូឡា១ប្រអប់ ទឹកដោះគោខាប់១កំប៉ុង និងថវិកា ៥០០០រៀល សរ៉ុបទឹកប្រាក់មានចំនួន USD ៤០០
- បច្ច័យទ្រទ្រង់សកម្មភាពទូទៅក្នុងកម្មវិធីបុណ្យផ្កា ចំនួន USD ២០០។
- សរុបការចំណាយទាំងអស់មានចំនួន USD ៥៦០០ (ប្រាំពាន់ប្រាំមួយរយដុល្លារអាមេរិក)។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ សូមគោរពជូននូវមហាកុសលនៃបុណ្យផ្កាប្រាក់សាមគ្គី ជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ ព្រមទាំងប្រជាពលរដ្ឋក្នុងសង្កាត់ស្រយ៉ូវទាំងមូល សូមជួបប្រទះតែពុទ្ធមង្គលពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
#ក្រុមការងារឯកឧលីច័ន្ទតុលានិងលោកជំទាវឈីវភិរម្យ
#ស្រឡាញ់ស្រយ៉ូវ