បុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមណីរតនារាម ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់


   អាចារ្យ គណៈកម្មការ ទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី ហៀករតនា និងអ្នកឧកញ៉ា លោកឧកញ៉ា ព្រមទាំងញាតិមិត្តជិតឆ្ងាយ រួមជាមួយពុទ្ធបរិស័ទ សប្បុរសជនក្នុង និងក្រៅប្រទេសបានកសាងព្រះវិហារមួយខ្នង នាវត្តមណីរតនារាម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ចាប់ពី ព.ស.២៥៦៣ ឆ្នាំ២០១៩ មកដល់ ព.ស.២៥៦៨ ឆ្នាំ២០២៥នេះ បានសម្រេចសមគួរមក ដល់ការវេរប្រគេនព្រះសង្ឃហើយ។

អាស្រ័យហេតុនេះ សូមគោរព និមន្តព្រះថេរានុត្ថេរៈ ភិក្ខុ សាមណេរ ស្តេចយាង អញ្ជើញទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោកអ្នក សាធុសប្បុរស និមន្ត ស្តេចយាង អញ្ជើញ ចូលរួមបំពេញបុណ្យ និងអនុមោទនា ដោយសទ្ធា និង បញ្ញា រៀងៗខ្លួន។ ពិធីបុណ្យនេះ ប្រារព្ធនាវត្តមណីរតនារាម សង្កាត់លោប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

កាលបរិច្ឆេទ និង កម្មវិធីបុណ្យ

ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ពេលព្រឹកជួបជុំពុទ្ធបរិស័ទ នាវត្តមណីរតនារាម រៀបចំពិធីបុណ្យ និងស្អាង និមិត្តសីមា

.ម៉ោង ០២:០០នាទី រសៀល ហៃនិមិត្តសីមា និងវត្ថុសក្ការៈផ្សេងៗ ក្នុងទីលានព្រះបទុមចេតិយ និងព្រះវិហារ នាំចូលទៅតម្កល់ក្នុង ឧបោសថាគារ រួចនមស្សការព្រះរតនត្រ័យវេរឧបាស់ថាគារ និងនិមិត្តសីមា ប្រគេនព្រះសង្ឃហើយស្វាធ្យាយន៍ព្រះបរិត្ត ក្រោមអធិបតី ព្រះព្រហ្មាតិតែ កែវ កន (រតនបញ្ញា)ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះពោធិវង្សាវិមល ព្រះមេគណខេត្តពោធិ៍សាត់ និងជាព្រះចៅអធិការវត្ត កែវវិជ័យ។

.ម៉ោង ០៦:០០នាទី ល្ងាច និមន្ត សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ។

.ម៉ោង០៧:០០នាទី ល្ងាច រក្រោយបញ្ចប់ព្រះធម្មទេសនា ដង្ហែរកម្រងផ្កាប្រទីបជ្វាលា និងដុតកាំជ្រួច បូជាព្រះរតនត្រ័យ

.ម៉ោង ០៩:០០នាទី យប់ ព្រះសង្ឃធ្វើ សីហកម្ម (ជាន់ការាង) ដឹកនាំសង្ឃកម្មដោយ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ។

ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥

.ម៉ោង០៦:០០នាទី ព្រឹក ប្រភេនយាគូចំពោះព្រះសង្ឃ

.ម៉ោង០៨:០០នាទី ព្រឹក ទទួលការនិមន្តដល់ និងប្រទានធម្មទេសនារបស់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ប្រឹក (ចន្ទប្បជោកោ) សម្តេចព្រះសង្ឃនាយករងទី១គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។

.ម៉ោង ១១ :០០នាទី ត្រង់ ប្រគេនភត្តាហារចំពោះព្រះសង្ឃ

.ម៉ោង ១១:០០នាទី ត្រង់ ម៉ោង ០២:០០នាទី រសៀល នមស្សការ សមាទានសីល ស្វាធ្យាយន៍ព្រះបរិត្ត ទទួលការនិមន្តដល់ និងប្រទានធម្មទេសនា សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណា) ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក ជាសមាជិកថេរសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជានឹងជាព្រះគ្រូចៅអធិការវត្តរាជបូណ៍ ខេត្តសៀមរាប។ 

.ម៉ោង ០៦:៣០នាទី ពេលរាត្រី ដង្ហែថ្កាកម្រង គ្រឿងក្រអូបប្រទីបជ្វាលា និងដុតកាំជ្រួច

.ម៉ោង ០៨:០០នាទី យប់ កិច្ចធម្មសន្ទនា ដោយធម្មវាគ្មិន ជាសង្ឃ និងគ្រហស្ថ ដឹកនាំកម្មវិធីដោយ ឧបាសក សាន សុជា រហូត អស់កាលសមគួរដល់រាត្រីកាល ។

ថ្ងៃអង្គារ៍ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥

.ម៉ោង០៤:០០នាទី ទៀបភ្លឺ ប្រារព្ធពិធីកាត់ឫសសីមា ក្រោមអធិបតីភាព អ្នកឧកញ៉ាបណ្ឌិត ជា រតនា ព្រះសងស្វាធ្យាយ ពុទ្ធជ័យមង្គលឆ្លងបុណ្យ។

.ម៉ោង ០៦:០០នាទី ព្រឹក ប្រគេនយាគូចំពោះ

 ព្រះសង្ឃ

.ម៉ោង ០៨:០០នាទី ព្រឹក ប្រារព្ធពិធីកាត់ខ្សែបូរ 

  ក្រោមអធិបតីភាព ឯកឧត្តម សួន រិនឌី 

  អ្នកតំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ

.ម៉ោង ១១:០០នាទី ត្រង់ ប្រគេនភត្តាហារចំពោះ

 ព្រះសង្ឃ។

                  អ្នកផ្តើមបុណ្យ

១-អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទវត្តមណី   

    រតនារាម

២-ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត ជា រតនា និង

     ជំទាវអ្នកឧកញ៉ា លី ហៀតរតនាព្រមទាំងបុត្រ 

     និង ចៅៗ

៣-ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និង

     លោកជំទាវ ខៀវ បុប្ផាផលព្រមទាំងបុត្រ និង 

     ចៅៗ

៤-ឯកឧត្តម ខូយ រីជា អភិបាលនៃគណៈ  

    អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ

    ព្រមទាំងបុត្រ និង ចៅៗ

៥-ឧកញ៉ា ទុយ គឺ ប្រធានសភាពាណិជ្ជកម្ម 

    ខេត្តពោធិ៍សាត់ និងលោកជំទាវ ព្រមទាំងបុត្រ 

    និង ចៅៗ










Post a Comment

Previous Post Next Post