កងការពារព្រំដែនលេខ៥០៤ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផល ការងារយោធា សន្តិសុខ ឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥


   ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ កងការពារព្រំដែនលេខ៥០៤ បានរៀបចំ ពិធីសិក្ខាសាលាបូកសរុបលទ្ធផល ការងារយោធាសន្តិសុខ ឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរង យោធភូមិភាគទី៥។

ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា បានដាក់ចេញនូវផែនការសម្រាប់ មេបញ្ជាការ តាមបណ្ដាអង្គភាព ត្រូវយកចិត្តទុកដាក់បន្តពង្រឹង និងសង្កត់ធ្ងន់លើបញ្ហាសន្តិសុខលើខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ បន្តយកចិត្តទុកដាក់ថែរក្សាអាវុធគ្រាប់ ពង្រឹងកាងារកសាងលើគ្រប់វិស័យ ពិសេសជំរុំជម្រកស្នាក់នៅរបស់យោធិន និងលេណដ្ឋានគ្រប់ប្រភេទ ដើម្បីឆ្លើយតបនឹងតម្រូវការចំពោះមុខ ព្រមទាំងបន្តតាមដានរាល់សភាពការណ៍ថ្មីៗទាក់ទងនឹងបញ្ហាសន្តិសុខសង្គម និងទប់ស្កាត់រាល់បទល្មើសខុសច្បាប់គ្រប់ប្រភេទ បន្តជំរុញតាមបណ្តាអង្គភាពអប់រំផ្សព្វផ្សាយដល់យោធិនគ្រប់រូប អំពីផលប៉ះពាល់គ្រឿងញៀន និងរក្សាឱ្យបានសាមគ្គីភាពផ្ទៃក្នុងល្អ ពិសេសរួមគ្នាការពារថែរក្សាឱ្យបានដាច់ខាតនូវ សន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី។

មេបញ្ជាការរង យោធភូមិភាគទី៥ ក៏បានបំពាក់គ្រឿងឥស្សរិយយស និង ប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរ ដល់អង្គភាព និង យោធិនដែលមានស្នាដៃល្អ បានបំពេញភារកិច្ចរយៈកាលកន្លង សម្រេចបានជោគជ័យតាមផែនការរបស់ថ្នាក់លើប្រគល់ជូន និង ឧបត្ថម្ភថវិការបស់ ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៥ ចំនួន ១.០០០.០០០រៀល និង ថវិកាផ្ទាល់ខ្លួន ចំនួន ១.០០០.០០០រៀលផងដែរ៕ អរគុណសន្ដិភាព












Post a Comment

Previous Post Next Post