ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥


   (ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខួបអនុស្សាវរីយ៍លើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»។

នៅក្នុងសារលិខិតជូនពរនេះមានខ្លឹមសារដូចនេះថា « តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីការទូតកម្ពុជាទាំងអស់ ដែលកំពុងបំពេញបេសកកម្មការទូតនៅបរទេស ខ្ញុំបាទ និងភរិយា សូមចូលរួមអបអរសាទរប្រកបដោយ មនោសញ្ចេតនារំភើបរីករាយក្រៃលែង ជាមួយនារីខ្មែរទាំងអស់នៅទូទាំងប្រទេស និងសូមសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់បំផុត ចំពោះលោកជំទាវបណ្ឌិត ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជួយ សង្គ្រោះប្រជាពលរដ្ឋ ឧបត្ថម្ភគាំទ្រ លើកទឹកចិត្ត ដោយឈរលើស្មារតីរួមសុខរួមទុក្ខ ជាពិសេសបានលើក កម្ពស់គុណតម្លៃ សិទ្ធិ និងតួនាទីរបស់ស្ត្រីកម្ពុជាឱ្យមានការយល់ដឹង និងត្រូវបានទទួលស្គាល់កាន់តែខ្លាំងក្លា ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ»។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ទាំងអស់ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមថែរក្សាបីបាច់ និងប្រោះព្រំសព្ទសាធុការពរ បវរមហាប្រសើរជូន លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ព្រមទាំង បុត្រា បុត្រី ទាំងអស់សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Post a Comment

Previous Post Next Post