នាព្រឹកថ្ងៃ ពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ បានអញ្ជើញចូលរួមជាអធិបតីភាព “វេទិការសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា” នៅបរិវេណវត្តភូមិថ្មី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។ ប្រជាពលរដ្ឋបានចូលរួមសរុបប្រមាណ ១៣៧នាក់(ស្រី៥៤) និងបានសំណូមពរ៖
១- ឆក់ត្រី
២-គ្រឿងញៀន
៣-សំបុត្រកំណើត
៤-កាប់ដើមឈើមុខផ្ទះ
៥-មិនប្រក្រតីគ្រូបឋមសិក្សាអំពីកំណែកិច្ចការសិស្ស
៦-ប័ណ្ណសមធម៌ជនមានពិការភាព
ជាការឆ្លើយតបឯកឧត្តមប្រធានក្រុមការងារបានដោះស្រាយភ្លាមៗ និងដាក់ផែនការសិក្សា ដោះស្រាយនៅពេលខាងមុខដោយលឿនបំផុត៖
១-អាជ្ញាធរឃុំ ប៉ុស្តិ៍នឹងចាត់វិធានការបន្ថែមទៅលើការឆក់ល្វែងខ្លះៗ
២-អាជ្ញាធរនៅតែរឹតបន្តឹង និងចាត់វិធានការគ្រប់ពេលវេលា
៣-ការផ្តល់សេវាសំបុត្រកំណើតតែងតែមិនមានភាពយឺតយ៉ាវ លើកលែងប្រជាពលរដ្ឋមកទទួលសេវាខ្វះឯកសារពាក់ព័ន្ធ
៤-គណៈកម្មវត្តនឹងកាប់ក្នុងពេលឆាប់ៗ
៥-មន្ទីរអប់រំនឹងអញ្ជើញសាម៉ីខ្លួនទៅធ្វើការសាកសួរ និងអប់រំ
៦- ប័ណ្ណមានពិការភាព ហើយមានប័ណ្ណក្រីក្រទៀតទើបទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ ប័ណ្ណដែលបានស្នើសុំនឹងបានបញ្ជូនទៅដលម្បីបោះពុម្ពមកហើយ។
ឯកឧត្តមប្រធានក្រុមការងារបានលើកទឹកចិត្តនឹងថ្លែងអំណរគុណប្រជាពលរដ្ឋដែលតែងចូលរួមសហការ ឯកឧត្តមអភិបាលរងខេត្តផ្តល់អនុសាសន៍បន្ថែមក្នុងវេទិកាផងដែរ។
ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមប្រធានបានថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុឆ្លូង និងមន្រ្តីមូលដ្ឋាននៃរដ្ឋបាលស្រុកឆ្លូងទាំងអស់ដែលបានខិតខំបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមគាំទ្ររាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕
#ក្រុមការងាររាជរដ្ឋាភិបាល #កម្ពុជា #កម្ពុជាមាតុភូមិខ្ញុំ #ក្រចេះ #ខេត្តក្រចេះ #កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ #សម្តេចតេជោហ៊ុនសែន #សម្តេចហ៊ុនម៉ាណែត #HunSen #Hunmanet #មន្រ្តីបម្រើរាស្រ្ត #អរគុណសន្តិភាព