ការបំពានលុបព្រៃកោងកាងរាប់រយម៉ែត្រត្រង់ចំណុច ភូមិតាម៉ាន ឃុំស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង តើមន្ត្រីរាជការថ្នាក្រោមជាតិខេត្តកោះកុងយល់យ៉ាងដូចម្ដេចដែរ?


   ប្រទេសកម្ពុជាមានឆ្នេរសមុទ្រប្រវែងប្រមាណ៤៤០គម ព្រៃកោងកាង៥៤៨៨០០ហិតតា ដែលជាកត្តានៃសក្ដានុពលភាពសម្រាប់ទេសចរក្នុង និងក្រៅស្រុក។ គ្រាន់តែសម្រាប់២០២០ក្នុងគ្រាដែលកំពុងតែជួបប្រទះនិងជំងឺរាតត្បាតកូវីដ១៩-ចំនួនទេសចរណ៍ដែលទៅលេងកំសាន្តតាមតំបន់ឆ្នេរសមុទ្រខ្មែរ និងចូលទៅមើលព្រៃកោងកាងសរុបចំនួនដល់ទៅ ៣.០០០.០០០នាក់។ នេះនៅមិនទាន់គិតដល់ភោគផលនេសាទ និងប្រព័ន្ធអេកូឡូស្ហីដែលត្រូវបានការពារទុក្ខដើម្បីប្រយោជន៍សាធារណៈ។ ប៉ុន្តែហានិភ័យដែលគួរឱ្យសោកស្ដាយ ហើយនិងកំពុងគំរាមកំហែងដល់ឆ្នេរសមុទ្រខ្មែរ គឺការលោភលន់របស់មនុស្សមួយចំនួនដែលចង់បានចង់មានមិនចេះស្កប់ស្កល់ ដោយប្រើមធ្យោបាយគ្រប់បែបយ៉ាងឃុបឃិតគ្នាជាមួយមន្ត្រីខូចខិលបំពានយកអ្វីដែលច្បាប់ហាមឃាត់ យកអ្វីដែលជាសម្បត្តិរួមទៅធ្វើជារបស់ផ្ទាល់ខ្លួន។

ចុងក្រោយនេះគេឃើញមានសកម្មភាពចាក់ដីចូលព្រៃកោងកាងទ្រង់ទ្រាយធំនៅចំណុចភូមិសាស្ត្រតាម៉ានឋិតនៅភូមិតាម៉ាន ឃុំស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដើម្បីលុបព្រៃកោងកាង តាមបណ្ដោយច្រាំងចូលព្រៃកោងកាងជាង៤០០ម៉ែត្រ ទៅ ៥០០ ម៉ែត្រនិងចូលទៅក្នុងព្រៃកោងកាងប្រមាណជាង ៥០០ម៉ែត្រចាក់ដីថ្មីចូល។

យើងមិនអាចជួបជាមួយម្ចាស់គម្រោងដើម្បីចង់ទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹងច្បាប់អនុញ្ញាតផ្សេងៗ ដែលអាចឲ្យឯកជនមានសិទ្ធិលុបព្រៃកោងកាងរាប់រយម៉ែត្រយ៉ាងដូចដែលកំពុងប្រព្រឹត្តនាពេលបច្ចុប្បន្នកាលនេះឡើយ។ មតិមហាជន និងប្រជាពលរដ្ឋជាប្រជានេសាទ សហគមន៍នេសាទមានចម្ងល់ថា ហេតុអ្វីក៏អ្នកមានអំណាចអាចធ្វើអ្វីៗស្រេចតែនិងចិត្ត មិនគោរពច្បាប់ ហើយតើក្រុមអ្នកការពារផលប្រយោជន៍ជាតិថ្នាក់ក្រោមជាតិខេត្តកោះកុងនាំគ្នាសម្ងំនៅទីណា? ហើយតើអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាច្រើនលើកច្រើនសារមិនមានឥទ្ធិពលអ្វីទៅលើមហិច្ឆតារបស់បុគ្គលខិលខូចមួយចំនួនអ្នកដែលមិនចេះឆ្អែតចេះឆ្អន់សោះឡើយយ៉ាងដូច្នេះ ? (វីដេអូភ្ជាប់នៅខាងក្រោម) ។ ប៉ុន្តែទោះជាយ៉ាងណា យើងលើកយកច្បាប់ស្ដីអំពីជលផលមកបង្ហាញសាធារណជនដែលតែងតែតាមដានគេហទំព័រសុវណ្ណសិលា ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងឡាយដែលយកចិត្តទុកដាក់ចំពោះបញ្ហារបស់ប្រទេសជាតិ ដើម្បីជាទទ្ហ្ឡុីករបង្ហាញអំពើរំលោភបំពានច្បាប់ក្នុងវិស័យជលផលពាក់ព័ន្ធនឹងការចាក់លុបព្រៃកោងកាងខាងលើ។
មាត្រា១២ ចែងថា៖ ដែនជំរកនេសាទជាទ្រព្យសម្បត្តិរបស់រដ្ឋ ។ ព្រំប្រទល់នៃដែននេសាទត្រូវកំណត់ដោយអនុក្រឹត្យ ។រាល់ការប្រើប្រាស់ដែលនេសាទ ដើម្បីគោលបំណងក្រៅ   វិស័យជលផលត្រូវមានការសម្រេចពីរាជរដ្ឋាភិបាលតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខ ប្រមាញ់ និងនេសាទ ។
មាត្រា១៩ កថាខាន់៣ ចែងថា៖ (ហាមឃាត់)កាតាំងលំនៅឋានដែលស្ថិតនៅតិចជាង២(ពីរ)គីឡូម៉ែត្រពីព្រំប្រទល់កន្លែងអភិរក្សជលផល លើកលេងតែទីលំនៅរបស់រដ្ឋបាលជលផលដែលប្រើសម្រាប់គោលបំណងអនុវត្តច្បាប់ ។
សេចក្ដីអធិប្បាយពីលើកមកនេះសំដៅធំបំផុតទៅលើមតិរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ពីព្រោះថា គឺជាបញ្ហាពាក់ព័ន្ធទៅនឹងតួនាទីរបស់ឯកឧត្តមក្នុងឋានៈជាអ្នកសម្រេចលើការដូរដោះលក្ខន្ដិកៈរបស់តំបន់គ្រប់គ្រងជលផល ទើបអាចប្រើប្រាស់ក្នុងវិស័យក្នុងពិសិទ្ធក្រៅពីវិស័យជលផលបាន ។ ព្រមជាមួយគ្នានោះដែរ ការផ្លាស់ប្ដូរតំបន់នេសាទទៅជាបុរីលំនៅដ្ឋាន ឬរមនីយដ្ឋានត្រូវកំណត់ដោយអនុក្រឹត្យ ។
ប្រជាពលរដ្ឋខ្មែរទាំងមូល រួមទាំងប្រជានេសាទក្នុងតំបន់ស្ទឹងវែងនិងមិនជំទាស់ចំពោះគម្រោងទាំងឡាយណាដែលអាចជាប្រយោជន៍ដល់សាធារណៈជន និងប្រទេសជាតិ ប៉ុន្តែផ្ទុយទៅវិញ គម្រោងលុបព្រៃកោងកាង និងកំពុងសកម្មនាបច្ចុប្បន្និកាលនេះ គឺជាការរំលោភបំពានបំផ្លិតបំផ្លាញទ្រព្យសម្បត្តិរួមរបស់ជាតិប្រព្រឹត្តឡើងដោយឈ្មួញគ្មានមនសិការផ្សំគំនិតរួមជាមួយនឹងពួកមន្ត្រីខិលខូចមួយចំនួន របស់ពួកគាត់គឺសុំឲ្យអនុវត្តអភិក្រមទាំង ៥ របស់រាជរដ្ឋាភិបាល និងផ្ដន្ទាទោសតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ៕

អរគុណសន្ដិភាព














Post a Comment

Previous Post Next Post