ខេត្តបាត់ដំបង ៖ គេសង្គេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ណ្ណ រឺ ក្រសួងរ៉ែនិងថាមពល បរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ គោលបំណងថែរក្សា សម្បត្តិ ធម្មជាតិទាំងនេះ។ហើយថ្នាក់ដឹកនាំបានដាក់កម្លាំងមន្ត្រីជំនាញ ទាំងនោះនៅតាមបណ្ដា ភូមិ ឃុំ ស្រុកនិងខេត្ត រាជធានីមានទាំងគណៈបញ្ជាការឯកភាពខេត្តគណៈបញ្ជាការឯកភាពស្រុកនឹងមន្ត្រីជំនាញគ្រប់ស្ថាប័នដើម្បីអោយមើលថែការពារនិងបង្ក្រាបជនល្មើសដែលលួចចូលគាស់កាយទន្ទ្រានសម្បត្ដិធម្មជាតិផងដែរ។
ជាក់ស្ដែង នៅថ្ងៃទី 12-02 -2025 ក្រុមអ្នកយកព័ត៌មានយើងបានឃើញគ្រឿងចក្រកំពុងចូលគាស់កាយយកអាចម៍ដីដឹកចេញយ៉ាងគក្រឹកគក្រែងស្ថិតនៅក្នុងចំណុចជិតជើងភ្នំភូមិថ្មី ឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបងកាយដឹកយ៉ាងរលូន ។(ចំណែកម្ចាស់គ្រឿងអេស្កាបានលើកឡើងថាគឺចូលមកធ្វើអាជីវកម្មចំណុចនេះគឺលោកអភិបាលស្រុកហៅមក)
បញ្ហារឿងដឹកដីចេញទៅក្រៅយ៉ាងគក្រឹកគក្រែងនេះដែល លោក ស្រេង សុខា អភិបាល នៃគណៈអភិបាលស្រុកបាណន់បានលើកឡើងថាដីចំណុចនោះគឺគាស់កាយបង្រៀបអោយស្មើដើម្បីដោះស្រាយជូនពលរដ្ឋដែលចាក់ចេញពីរតំបន់ទំនប់អាងកំពីងពួយ។ហើយបំន្ថែមទៀតថាខ្ញុំពិបាក់ស្វែងរកគ្រឿងចក្រមកកាយយកអាចម៍ដីចេញណាស់ដោយមានគ្រឿងចក្រមួយនេះមកជួយ។
ចំណែកលោក ព្រួញ រិទ្ធថា ប្រធានសាធារណៈកាលខេត្តបាត់ដំបងបានមានប្រសាសន៍ថាដីនៅចំណុចនោះស្ថិតនៅភូមិថ្មីឃុំតាគ្រាម រយះកន្លងមកខ្ញុំបាននាំគ្រឿងចក្រចូលធ្វើសកម្មភាពមែនអីលូវបានដកចេញអស់ហើយ (ដោយចង្អុលបញ្ហាពីរមេ)។
ករណីរឿងគាស់កាយដីក្ក្នុងតំបន់នោះដឹកចេញក្រៅលោក កក់ បូរ៉ាន់ ប្រធានមន្ទីបរិស្ថានខេត្តបាត់ដំបងលើកឡើងថាលោកពុំដឹងនោះទេព្រោះមិនមែនទីតាំងខ្ញុំគ្រប់គ្រង រីឯ លោក ស៊ិន ស៊ីធួន ប្រធានការិយ៉ាល័យរ៉ែនឹងថាមពលខេត្តបាត់ដំបង បានមានប្រសាសន៍ថាចំពោះទីតាំងនៅចំណុចភូមិថ្មីឃុំតាគ្រាមស្រុកបាណន់ដែលគ្រឿងចក្រចូលគាស់កាយធ្វើអាជីកម្មនោះគឺពុំស្របច្បាប់ នៃមន្ទីរ៉ែនឹងថាមពលឡើយ (ព្រោះគ្មានអ្វីសំអាង)
ទោះជាយ៉ាងណាក្ដីពលរដ្ឋនឹងមហាជនស្នើសុំសំណូមពរដល់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នឹងជាកងកម្លាំងឯកភាពខេត្តមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យផងទាន។