ស្រុកបាណន់៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បើយោងតាមប្រភពពីរមន្ដ្រីរ៉ែនិងថាមពលខេត្តបាត់ដំបងបានមានប្រសាសន៍ តាមប្រព័ន្ធតេឡេក្រាម ដល់ក្រុមអ្នកយកព័ត៌យើងថាចំពោះអ្នកធ្វើអាជីវកម្ម ដូចជាការធ្វើអាជីវកម្មនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានក្រុមហ៊ុនដែលកាយគាស់ដីក្រហមរបស់ខ្លួនលក់នោះគឺមានច្បាប់ធ្វើអាជីវកម្ម រត់ការដល់ខេត្ត ប៉ុន្តែមិនទានធ្លាក់ ។
ពាក់ព័ន្ធករណីធ្វើអាជីវកម្មរបស់លោក ប៊ី វិរះ នេះក្រុមអ្នកយកព័ត៌យើងបានចុះទៅដល់ទីតាំងដែលកំពុងកាយគាស់ដីក្រហមលក់ដែលពលរដ្ឋលើកឡើងថាប៉ះពាល់ដីសហគមន៍នោះគឺពិតប្រាកដមែនដោយភាពជាក់ស្ដែងរណ្ដៅក៏កាយជ្រៅ ហើយនៅក្រៅបង្គោលព្រំដីសហគមន៍ថែមទៀត។
ករណីរឿងក្រុមហ៊ុនរបស់លោក វិរៈ នេះដែលក្រុមអ្នកយកព័ត៌មានយើងខិតខំយករូបភាពនៅសកម្មភាពដើម្បីពាំនាំជូនលោកអភិបាលស្រុកជំនាញនិងមន្ត្រីរ៉ែថាមពលខេត្តមដើម្បីអោយជួយចុះត្រួតពិនិត្យនៅសកម្មភាពគាស់កាយដីគ្រួសក្រហមក្នុងដីសហគមន៍លក់ធ្វើអោយខាត់បង់គ្រប់បែបយ៉ាងចូលរដ្ឋ។តែផ្ទុយស្រឡះទៅវិញអាជ្ញាធរនឹងជំនាញហាក់បីដូចជាត្រូវថ្នាំអស់ហើយ។
ទោះជាយ៉ាងណាក្ដីពលរដ្ឋស្នើសុំសំណូមពរដល់ឯកឧត្តម សុខ លូ មេត្តាជួយដាក់កម្លាំងជាកងឯកភាពខេត្តចុះត្រួតពិនិត្យនៅការធ្វើអាជីកម្មរបស់ លោក ប៊ី វិរះ ម្ចាស់ធ្វើអាជីកម្ម ដោយជីកប៉ះពាល់ដីសហគមន៍នឹងរណ្ដៅជ្រៅហើយតើលោក វិរៈបង់ស៊ុយសាចូលរដ្ឋបានកំរិតហើយ សូមបញ្ជាក់បើកការចុះផ្សាយរបស់អង្គភាពយើងខ្ញុំចុះផ្សាយទៅខុសពីការពិតនិងខុសពីរូបភាព អង្គភាពយើងខ្ញុំរង់ចាំការស្រាយបំភ្លឺនៅរាល់ម៉ោងធ្វើការ៕ សូមអរគុណ