ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ក្នុងស្រុកព្រះស្ដេច មានភាពមិនប្រក់ក្រដីហើយ សូមរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន ជួយដាក់កម្លាំងត្រួតពិនិត្យផង?


   (ព្រៃវែង)៖ ប្រភពពីក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេលេខ១ តែងតែរអ៊ូរទាំ អំពីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនៅចំណុច ផ្លូវជាតិលលេខ ១ ស្ថិតនៅចំណុច ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ថាជញ្ចីងថ្លឹងរថយន្តនេះប្រែក្លាយទៅជាជញ្ចីងថ្លឹងលុយតាមរបៀបពុករលួយ ទោះប្បីជាមិនលើសទម្ងន់ ក៏មន្ត្រីនៅស្ថានីយ៏ជញ្ជីងថ្លឹងររថយន្តដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម ។

ប្រភពពី ក្រុមឈ្មួញតូច ធំដឹកទំនិញ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងបានឲ្យដឹងទៀតថា លេីសទម្ងន់ឬមិនលេីសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់របស់មន្ទ្រីដែលនៅប្រចាំការនៅទីនេះដែរ មិនគូរណា លោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង ដែលនឹងទើបឡើងកាន់តំណែងថ្មីៗនេះបណ្ដែតបណ្ដោយអោយ ស្ថានីយជញ្ជីងថ្លឹងរថយន្តធ្វេីអ្វីៗតាមអំពេីចិត្តនោះទេ។

ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមបើកបរគេចវាងតាមផ្លូវផ្សេងៗពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយ៍មួយនេះទារលុយច្រើនៗពេក បើទោះប្បីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយក៏មិនត្រូវហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ព្រោះអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនវាអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។

រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនេះបន់ឲ្យតែមានរថយន្តដឹកលើសទម្ងន់ដើម្បីសង្កត់ ក៏ យកលុយតែប៉ុណ្ណោះ។

រឿងមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តនេះពិតជាបង្កឲ្យមានការក្តៅក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនបានឆ្លៀតឱកាសបើកបរវាងផ្លូវដែលបណ្ដាលឲ្យផ្លូវដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។

បញ្ហានេះហើយក្រុមអ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៏ សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជានុប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស ជាពិសេសទៅទៀតនោះគឺ ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង 

មិនគូរណាបណ្ដែតបណ្ដោយឲ្យស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ១នេះ និងបក្សពួកមន្ត្រីជញ្ជីងស្ថិតនៅចំណុច ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង នេះ ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយ តាមរបៀបជិះសេះលែងដៃនោះទេ។

ប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤​ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រសួងសាធារណការត្រូវធ្វើការត្រួតពិនិត្យ និងទប់កាត់ការដឹកជញ្ជូនលើកទម្ងន់ ដោយកំណត់យន្តការអនុវត្តឲ្យបានច្បាស់លាស់ ដើម្បីបង្កើតប្រសិទ្ធភាពនៃការគ្រប់គ្រង និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់។

#(រិះគន់ក្នុងន័យស្ថាបនា)ក្នុងការលើកឡើងដើម្បីចុះផ្សាយ យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

Post a Comment

Previous Post Next Post