ក្រុមហ៊ុន ហុង ម៉េង ជូ (ខេមបូឌា) មានអាជ្ញាបណ្ណរុករកលោហះសោះហេតុអ្វីយកគ្រឿងចក្រចូលឈូសឆាយសាងសង ដឹកសម្ភារយ៉ាងច្រើនយកមកស្ដុបទុកបានយ៉ាងស្ងៀមស្ងាត់


   ស្រុករតនៈមណ្ឌល៖  តាមប្រភពពលរដ្ឋបានឃើញគ្រឿងចក្រចូលគាស់កាយសាងសង់នឹងដឹកសម្ភារៈជាច្រើនចូលនៅចំណុចភ្នំវែង ក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ជារបស់ ក្រុមហ៊ុន ហុង ម៉េងជូ (ខេមបូឌា)។

ពាក់ព័ន្ធនឹងក្រុមហ៊ុនធ្វើសកម្មភាពដូចខាងលើនេះដែលលោកមេឃុំនឹង លោក  គុយ វណ្ណូ អភិបាល នៃគណៈអភិបាលស្រុករតនៈមណ្ឌលបានអោយក្រុមការងារសារព័ត៌មានយើង ព្យាយាមទំនាក់ទំនងដែរតែមិនទទួលទូរសព្ទ ។

បញ្ហារឿងក្រុមហ៊ុន ហុង ម៉េង ជូ (ខេមបូឌា)ចូលធ្វើសកម្មភាពដូចជាឈួសឆាយភ្នំសាងសង់ ដឹកសម្ភារៈស្កុបទុកជាច្រើននៅទីតាំងនោះលោក ឈឹម វិជរា ប្រធានមន្ទីកសិកម្មខេត្តបាត់ដំបងបានមានប្រសាសន៍ថាទីតាំងនោះគឺមានដីការដកហូតពីរដ្ឋបាលខេត្តយូរដែល(ក្លាយជាដីរដ្ឋ)។ចំណែកលោក កក់ បូរ៉ាន់ ប្រធានមន្ទីបរិស្ថានខេត្តលើកឡើងថាលោកពុំដឹងនោះទេ រីឯលោក ស៊ិន ស៊ីធួន ប្រធានការិយាល័យរ៉ែនឹងថាមពលខេត្តបាត់ដំបងមានប្រសាសន៍ថាក្រុមហ៊ុននោះមានអាជ្ញាបណ្ណរុករកលោហៈប៉ុណ្ណោះ។

ចំពោះក្រុមហ៊ុន ហុង ម៉េង ជូ ក្រុមអ្នកយកព័ត៌មានយើងពុំអាចទំនាក់ទំនងបានទេ តែអ្នកបកប្រែនៅទីតាំងនោះបានអោយក្រុមអ្នកយកព័ត៌មានយើងដឹង បញ្ហាច្បាប់អោយទៅសួរលោកអភិបាលខេត្ត ចំណែកអ្វីៗនេះគីកម្រោងសាងសង់ ជាកន្លែងកិនថ្ម។

ក្រុមសារព័ត៌មានយើងបានទម្លាក់ទំនង លោក សឿម ប៉ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង គាត់មានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាមថា៖ សមត្ថកិច្ច ផ្តល់អាជ្ញាបណ្ណគឺក្រសួងរ៉ែនិងថាមពល និង សមត្ថកិច្ចវាយតម្លៃហេតុប៉ះពាល់បរិស្ដាន គឺក្រសួងបរិស្ថាន ។

ទោះជាយ៉ាងណាក្ដី ពលរដ្ឋ នឹងមជ្ឍដ្ឋានទូទៅ ស្នើសុំសំណូមពរដល់ ឯកឧត្តម សុខ លូ  អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជាពិសេសឯកឧត្តម កែវ រតនៈជាប្រធានក្រសួងរ៉ែនឹងថាមពល ព្រមទាំង ឯកឧត្តមបណ្ឌិត អ៊ាង សុផលែ្លត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាជួយចាត់អោយ មន្ត្រីថ្នាក់ក្រោមដាក់កម្លាំងចុះត្រួតពិនិត្យនៅទីតាំងដែលក្រុមហ៊ុន ហុង ម៉េង ជូ នេះផងទាន ។

អង្គភាពក្រុមការងារសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសាមីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ ។ សូមអរគុណ

Post a Comment

Previous Post Next Post