នាយក មជ្ឈមណ្ឌល ហ្វឹកហ្វឺនកង ទ័ពជើង គោក គោរពថ្លែងអំណរគុណសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បានផ្តល់ អំណោយជូន ដល់មជ្ឈមណ្ឌល ហ្វឹកហ្វឺនកងទ័ពជើង គោក


   ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ មជ្ឈមណ្ឌល ហ្វឹកហ្វឺន កង ទ័ព ជើង គោក បានទទួលអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែធ្នូ ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី រួមមាន៖ ថវិកាសម្រាប់ទ្រទ្រង់សាលា, ថវិកាហូបរបស់យោធាចារ្យ និងនាយទាហានគ្រប់គ្រង សរុបចំនួន ១៩,៣៤៥,០០០រៀល។

ក្នុងនាមនាយក នាយករង នាយទាហាន នាយទាហានរង និងពលទាហាន ឧត្តមសេនីយ៍ទោ ពេជ សំអុន នាយកមជ្ឈមណ្ឌល ហ្វឹកហ្វឺន កង ទ័ព ជើង គោក ឧត្តមសេនីយ៍ទោ ពេជ សំអុន នាយក មជ្ឈមណ្ឌល ហ្វឹកហ្វឺន កង ទ័ព ជើង គោក ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមប្តេជ្ញាអនុវត្តភារកិច្ចឱ្យបានល្អ ព្រមទាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរ ជូនចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមមានសុខភាពល្អ បវរសួស្តី ជ័យជំនះគ្រប់ភារកិច្ច ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡេីយ។




Post a Comment

Previous Post Next Post