ឯកឧត្តម ប្រធាន ស អ ក ខេត្តកណ្តាលចាត់តាំងតំណាងនាំយកថវិកាបេឡាមរណសង្រ្គោះ៤លានរៀនប្រគល់ជូនគ្រួសារសពសមាជិក ស អ ក ស្រុកអង្គស្នួល ខេត្តកណ្ដាល


   ខេត្តកណ្តាល៖ ឯកឧត្ដម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល នៅព្រឹកថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០២៤ នេះបានចាត់តាំងតំណាង គណៈកម្មាធិការ ស.អ.ក ស្រុកអង្គស្នួល ដឹកនាំដោយ លោក ហ៊ល ផល្លី  អភិបាលរង តំណាង អភិបាលស្រុក ជាប្រធានកិត្តយស ស.អ.ក ស្រុកអង្គស្នួល និងមានការអញ្ជើញចូលរួម ប្រធាន អនុប្រធាន ស្រុក ឃុំ និងអាជ្ញាធរមូលដ្ឋាន  នាំយកថវិកាបេទ្បាមរណៈសង្ក្រោះចំនួន៤លានរៀល លិខិតចូលរួមមរណទុក្ខ ០១ច្បាប់ និងសំបុត្រមរណភាព០១ច្បាប់ ប្រគល់ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជន ឈ្មោះ ជា សឿង  ភេទស្រី មរណភាពនៅជន្មាអាយុ៨២ឆ្នាំ មុខសញ្ញាជនពលី ស្ថិតនៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងនាម ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល  លោក ហ៊ល ផល្លី  បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើរសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ ថ្នាក់ដឹកនាំ និងបានថ្លែងនូវការចូលរួមសោកស្ដាយ ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ជីវិត អតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

លោក  បានបន្តថា សម្តេចតេជោ ទោះបីជាសម្តេចមិនបន្តជានាយករដ្ឋមន្ត្រី ប៉ុន្តែក្នុងនាមសម្តេចជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏ដូចជាសម្តេចធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនគ្រប់ទីកន្លែង ដែលជាអ្នកបានចូលរួមលះបង់សាច់ស្រស់ឈាមស្រស់ជាមួយសម្តេច ដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។

ក្នុងឱកាសនោះដែរ គណៈកម្មាធិការ ស.អ.ក ស្រុក ក៏បានជួយឧបត្ថម្ភ ដល់គ្រួសារសពនូវ បានឧបត្ថម្ភសម្ភអង្ករ១បាវ ២៥គីឡូក្រាម  រួមជាមួយ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ 

តំណាងក្រុមគ្រួសារសព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចតេជោ សម្តេចធិបតី និងលោកជំទាវ ព្រមទាំងក្រុមការងារ ដែលបាននាំយកថវិកាមកឧបត្ថម្ភដល់ពួកគាត់នាពេលនេះ និង សូមគោរពជូនពរ សម្តេច លោកជំទាវ ឯកឧត្តម ព្រមទាំងក្រុមការងារ សូមមានសុខភាពល្អបរិបូណ៌ និងជួបនូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕







Post a Comment

Previous Post Next Post