លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ អញ្ជើញចូលរួមកិច្ចប្រជុំ និងពិនិត្យទីកន្លែងសម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ


   ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ២០២៤នេះ លោកបណ្ឌិត ហោ សេរវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំ និងត្រួតពិនិត្យទីកន្លែង សម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងប្រព្រឹត្តិទៅសណ្ឋាគារ សុខាភ្នំពេញ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ័ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

សូមបញ្ជាក់ផងដែរថា លោកបណ្ឌិត អញ្ជើញត្រួតពិនិត្យ និងរៀបចំសម្របសម្រួលទីកន្លែងសម្រាប់ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងចូលរួមតាមរយៈសម្ពន្ធសេដ្ឋកិច្ចក្រៅ ប្រមាណជិត ៥០០នាក់។









Post a Comment

Previous Post Next Post