អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅពហុកីឡដ្ឋានជាតិមរតកតេជោ 🇰🇭🎉


   នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤  ពិធីបើកការប្រកួតបាល់ទាត់មិត្តភាពបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅពហុកីឡដ្ឋានជាតិមរតកតេជោ។  អញ្ជើញចូលរួមនាឱកាសនោះផងដែររួមមាន ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ភ្ញៀវកិត្តិយសជាតិ កីឡាករ កីឡាការិនី និងសាធារណៈជនចូលរួមប្រមាណ៦ម៉ឺននាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងនូវសេចក្ដីសោមន្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។   ជាមួយគ្នានោះ ឯកឧត្តមបានគូសបញ្ជាក់ថា នេះគឺជា ឆ្នាំទី១ ដែលកម្ពុជាប្រារព្ធទិវាសន្តិភាពនេះឡើង ហើយការប្រកួតបាល់ទាត់មិត្តភាពនេះទៀតសោត គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្រោមគោលបំណងដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩ធ្នូ ដែលរាជរដ្ឋាភិបាលបានសម្រេចយកថ្ងៃបញ្ចប់សង្គ្រាមស៊ីវិល តាមរយៈនយោបាយ ឈ្នះ-ឈ្នះ។ 

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាពកម្ពុជាក្រោមមូលបទ«កីឡារស់ក្នុងសន្តិភាព»នេះ បានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពសំបូរសប្បាយរបស់ប្រជាពលរដ្ឋក្រោមម្លប់នៃសន្តិភាព។ មិនតែប៉ុណ្ណោះ ការប្រកួតកីឡានេះបានសរបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋកំពុងរស់នៅប្រកបដោយសុភមង្គល និងសប្បាយរីករាយផងដែរ។


















Post a Comment

Previous Post Next Post