ស្ថាបត្យករកម្ពុជាបច្ចុប្បន្ន បាននិងកំពុងចូលរួមយ៉ាងសកម្មទាំងសកម្មភាព គំនិត និងទស្សន:ថ្មីៗយ៉ាងរីកស្គុះស្គាយ ក្នុងការរៀបចំកសាងសហសម័យកម្ពុជា


......................................................................................

   (ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ស្ថាបត្យករកម្ពុជាបច្ចុប្បន្ន បាននិងកំពុងចូលរួមយ៉ាងសកម្មទាំងសកម្មភាព គំនិត និងទស្សន:ថ្មីៗយ៉ាងរីកស្គុះស្គាយ ក្នុងការរៀបចំកសាងសហសម័យកម្ពុជា។ ហើយនេះក៏ជាពេលវេលាដែលយើងត្រូវប្រែក្លាយទីក្រុង ទីប្រជុំជនឱ្យសាកសមទៅនឹងអ្វីដែលយើងចង់បាន និងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជា ពីព្រោះមិនមានពេលវេលាណាដែលល្អប្រសើរជាងពេលនេះទៀតទេ គឺក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាពយ៉ាងពេញលេញ។

ថ្លែងក្នុងពិធីពិសារអាហារសាមគ្គីពេលល្ងាច ដែលបានធ្វើឡើងនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថា នេះជាឱកាសមាសដែលយើងគួរតែតាក់តែងអាយុជីវិតជាតិតទៅមុខឱ្យបានល្អ រៀបចំស្រុកទេសឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយក្នុងការរស់នៅ និងធ្វើយ៉ាងណារួមគ្នារក្សាសុខសន្តិភាពឱ្យនៅស្ថិតស្ថេរគង់វង្ស ដើម្បីឱ្យប្រជាជនកម្ពុជាមានការងារធ្វើ មានប្រាក់សន្សំសម្រាប់កសាងអនាគតដ៏ល្អប្រសើរ និងចូលរួមអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រើនថែមទៀត៕

#គណៈស្ថាបត្យករកម្ពុជា #វិស័យស្ថាបត្យកម្ម #វិជ្ជាជីវៈវិស័យស្ថាបត្យកម្ម #ស្នាដៃស្ថាបត្យកម្ម #ស្ថាបត្យកម្មឌីជីថល #អត្តសញ្ញាណជាតិ #កិត្យានុភាពជាតិ #ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា #តម្លៃវប្បធម៌សំណង់បេតិកភណ្ឌ

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

#MLMUPC











Post a Comment

Previous Post Next Post