សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រារព្ធពិធីប្រុងពលីចាប់ផ្តើមដំណើរការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា»។


   ពិធីខាងលើនេះប្រព្រឹត្តទៅក្រោមអធបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងក្រុមការងារគណៈកម្មការរៀបចំព្រឹត្តិការណ៍ នៅបរិវេណខាងព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នៅថ្ងៃទី៣១ ខែធ្នូ ដំណាច់ឆ្នាំ២០២៤នេះ ស.ស.យ.ក. រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូសហការនឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ នៅបរិវេណខាងមុខព្រះបរមរាជវាំង ដែលមានឈ្មោះថា «សាទរកម្ពុជា»។ 

សូមបងប្អូនជនរួមជាតិរួមគ្នាបង្ហាញក្តីស្រលាញ់ និងមោទនភាពក្នុងនាមជាប្រជាជាតិខ្មែរ និងចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទាំងអស់គ្នា។

ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤







Post a Comment

Previous Post Next Post