ទីតាំងល្បែងសុីសងមាន់ជល់ និងឡូតូ តាមអនឡាញ ក្នុងទឹកដី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកលេងអនាធិបតេយ្យ


   ខេត្តត្បូងឃ្មុំ៖  បុគ្គលដែលហ៊ានបើកល្បែងស៊ីសងមាន់ជល់ និងឡូតូ តាមអនឡាញ នៅក្នុង ឃុំចំនួន(ពីរ)ក្នុងទឹកដី ស្រុកពញាក្រែក ..!

(ទី១)នៅ ឃុំត្រពាំងផ្លុង ស្ថិតក្នុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ .!

(ទី២)នៅ ឃុំក្រែក ស្ថិតក្នុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំកៀងគរក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វី! តាមអំពើចិត្ត។

តាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសងមាន់ជល់ និងឡូតូ តាមអនឡាញ នៅក្នុង ឃុំចំនួន(ពីរ)ក្នុងទឹកដី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក គេពុំដែលឃើញខាង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះធ្វើទប់ស្កាត់ និងបង្ក្រាបឡើយ! ខណៈបនល្បែងសិីសងខុសច្បាប់ នៅតែបន្តបើកលេងអនាធិបតេយ្យ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខាងលើ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងស៊ីសងមាន់ជល់ និងឡូតូ តាមអនឡាញ នៅលើទឹកដី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឡើយ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ? កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ  អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ សូមឯកឧត្តម ជួយចាត់កម្លាំង ជំនាញ ក្រោមឱវាទ ចុះធ្វើការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងមាន់ជល់ និងឡូតូ តាមអនឡាញ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បស្របតាមគោលនយោបាយ.ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនដោយគ្មានការលើកលែង ដើម្បីពង្រឹង សន្តិសុខ សង្គម៕

Post a Comment

Previous Post Next Post