ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់បងប្អូនអ្នកបោសសំអាត អនាម័យទីក្រុង កំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក ចំនួន១១៥០នាក់


   (ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយដល់បងប្អូនអ្នកបោសសំអាត អនាម័យទីសាធារណៈ ក្នុងទីក្រុងភ្នំពេញ ចំនួន១១៥០នាក់ ដែលពួកគាត់បានចូលរួមបោសសម្អាត ធ្វើអនាម័យតាមទីសាធារណៈ ក្នុងទីក្រុងភ្នំពេញកំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល៣ថ្ងៃ កន្លងមកនេះ (១៤-១៥-១៦ វិច្ឆិកា ឆ្នាំ២០២៤)។ 

សមាសភាពបងប្អូនអ្នកអនាម័យទាំងអស់មកពី៖ 

១-កម្លាំងបោសសំអាត​ ក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ មានចំនួន​ ៣៧៣​ នាក់​ ដែលជាមន្ត្រីជាប់កិច្ចសន្យា​ ។ 

២-កម្លាំងបោសសំអាត​ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊នឯកជនមានចំនួន៧៤៣​ នាក់​ ក្នងនោះមានក្រុមហ៊ុន​ 800 Super ចចំនួន៦៤នាក់​ , ក្រុមហ៊ុន​ មីហ្សូដា​ សានីថេសិន​ ចំនួន៥៦២​ នាក់,ក្រុមហ៊ុន​ សុិនទ្រី​ ចំនួន១១៦​នាក់​។ 

នៅក្នុងឱកាសនេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានសំណេះសំណាល ដោយពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន , សម្ដេចធិបតី ហ៊ុន ម៉ាណែត  និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់បងប្អូនអ្នកអនាម័យទាំងអស់ដែលបាន

ខិតខំបំពេញការងារបានយ៉ាងល្អ ជា

ពិសេសក្នុងការបោសសំអាត អនាម័យតាមផ្លូវសាធារណៈ ក្នុងទីក្រុងភ្នំពេញ កំឡុងពេល និងក្រោយការប្រារពព្រះរាជពិធីបុណ្យអុំទូក ដើម្បីឲ្យបរិស្ថានទីក្រុងមានភាពស្រស់ស្អាត។ 

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម និងលោកជំទាវ ក៏បានផ្ដល់ជូនអំណោយដល់បងប្អូនដែលបានចូលរួមទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន មីជាតិ១កេស, ត្រីខ១យួរ,នំស្រួយលីលី, ទឹកដោះគោខាប់៣កំប៉ុង, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ៣កំប៉ុង, ភួយ១, សាប៊ូ១ដុំ, ប្រេងខ្យល់១ដប, ប្រេងកូឡា១ដប និងថវិកា២០ម៉ឺនរៀល៕








































Post a Comment

Previous Post Next Post