សៀមរាប៖នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសូទ្រនិគម ចុះសហការណ៍ ជាមួយកម្លាំងអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលបឹងទន្លេសាប និងមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាប ដឹកនាំដោយឯកឧត្តមប៉ែន ផល្លីការ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ។+លទ្ធផល :កាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖
-ក្បាលលបលូ : ចំនួន ១៥គ្រឿង
-របាំងសាច់អួន : ប្រវែង ១៣០០ម
-ក្បាលស្បៃមុង ចំនួន : ១៧គ្រឿង
-របាំងសាច់ស្បៃមុង ប្រវែង : ១៥០០ម
-ចម្រឹង : ចំនួន ១៣០០ដើម
-លែងត្រី : ចំនួន ១៥០គក្រ