ប្រជាពលរដ្ឋ ចំនួន ១៤០០គ្រួសារ នៅឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទទួលអំណោយជាចង្ក្រានសន្សំសំចៃថាមពលពីឯកឧត្តម ហួត ហាក់ និងលោកជំទាវ


   នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលចង្រ្កានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋ ចំនួន ១៤០០គ្រួសារ នៅឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីលោកប្រធានគណៈកម្មាធិការគណបក្សស្រុកបារាយណ៍ លោកអភិបាលនៃគណៈអភិបាលស្រុកបារាយណ៍ ឯកឧត្ដមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្នោតជុំ លោកប្រធានបណ្ដាញសង្គមស៊ីវិលកម្ពុជា­ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្នោតជុំ ស្រុកបារាយណ៍ ព្រមទាំងលោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋសរុបចំនួនប្រមាណ ២០០០នាក់  នៅបរិវេណសហគមន៍ទេសចរណ៍ត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ហួត ហាក់ បានផ្តាំផ្ញើនូវសេចក្តីថ្លែងអំណរគុណជូនដល់ក្រុមហ៊ុនចិន Guang Zhou Iceberg Environmental Consulting Services ដែលបានឧបត្ថម្ភជាចង្ក្រាន ចំនួន ១៤០០ ជូនប្រជាពលរដ្ឋនៅឃុំត្នោតជុំនេះ ដែលជាចង្ក្រានសន្សំសំចៃថាមពលផលិតដោយបច្ចេកវិទ្យាថ្មី ចំណេញជាងមុន៤ដង បើប្រៀបធៀបជាមួយចង្ក្រានធម្មតាដែលបងប្អូនប្រជាពលរដ្ឋកំពុងប្រើប្រាស់។










Post a Comment

Previous Post Next Post