ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីជូនដំណឹងស្តីអំពី គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ សម្រាប់ដាក់តាំងតាមក្រសួង ស្ថាប័នរដ្ឋ -ឯកជន និងការប្រើប្រាស់ជាទូទៅ


                                     ជម្រាបជូន

   ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សា អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត

កម្មវត្ថុ៖ ករណីសូមជូននូវគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ចំនួន៣ច្បាប់។

យោង៖ លិខិតលេខ៦៩៧/២៤ រវ.សជណ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងព្រះបរមរាជវាំង។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូន ឯកឧត្តម លោកជំទាវ ជ្រាបថា ក្រសួងព្រះបរមរាជវាំងបានជូននូវគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ចំនួន៣ច្បាប់ (ដូចមាន ឧបសម្ព័ន្ធភ្ជាប់ជូន) សម្រាប់ដាក់តាំងតាមក្រសួង ស្ថាប័ន និងប្រើប្រាស់ជាទូទៅ ដូចខាងក្រោម៖

១-គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត។

២-គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត។

៣-គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ ជ្រាបនិងចាត់ចែងអនុវត្ត។





Post a Comment

Previous Post Next Post