ខេត្តកែប៖ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បង្ហើបប្រាប់ អង្គភាព សារព័ត៌មានយើង ឲ្យបានដឹងថា! ទីតាំងល្បែងមាន់ជល់ និងឆ្នោតផ្សងសំណាង តាមអនឡាញ ចំនួនបីកន្លែងផ្សេងៗគ្នា ក្នុងស្រុកដំណក់ចង្អើល ខេត្តកែប
១ . ទីតាំងស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
២ . ទីតាំងស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប
៣ . ទីតាំងស្ថិតនៅភូមិកែវក្រសាំង សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានបើកឲ្យក្រុមញៀនល្បែងចូលលេងគគ្រឹកគគ្រេង ប្រហែល ម្ចាស់ទីតាំងល្បែងសុីសង មួយនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ហើយមើលទៅ ទើបគ្មាន អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ណាហ៊ាបង្រ្កាប!
ប្រភពដដែលបានបន្តទៀតថា! ទីតាំងល្បែងមាន់ជល់ និងឆ្នោតផ្សងសំណាង តាមប្រព័ន្ធអនឡាញ ចំនួនបីកន្លែងស្ថិតក្នុង.ភូមិ ឃុំ.ខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺ បើកលេងរាល់ថ្ងៃ គេមិនដែល អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត បង្រ្កាបឡើយ! ធ្វើឲ្យពលរដ្ឋ រងការរិះគន់ចំៗថា! បើកគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់បនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ តាមអនឡាញ និងល្បែងផ្សងសំណាងតាមប្រព័ន្ធអនឡាញ នៅលើទឹកដី ស្រុកដំណាក់ចង្អើរ បានឡើយ។
មជ្ឈដ្ឋានខាងក្រៅ .! ប្រជាពលរដ្ឋ រស់នៅក្នុង ស្រុកដំណាក់ចង្អើរ ដាក់ការសង្ស័យ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំ ទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែងមាន់ជល់ និងឆ្នោតផ្សងសំណាង តាមអនឡាញ ចំនួនបីកន្លែងខាងលើនេះ រួចហើយ ផងក៏មិនដឹង? បានគ្មានការបង្រ្កាប! ខណៈបនល្បែងមាន់ជល់ តាមអនឡាញ មួយកន្លែងនេះ នៅតែបន្តបើកលេងអនាធិបតេយ្យ។
ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធខ្លាចប្ដីៗខ្លាចប្រពន្ធ ហើយនិងកូនៗពួកគាត់ មានការជ្រុលជ្រួស និងការលេងល្បែងមាន់ជល់ ក្នុងឆ្នោតផ្សងសំណាង តាមអនឡាញ ទាំងនោះ ម្យ៉ាងទៀតនោះ ពួកគាត់ មានអារម្មណ៍ ភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប។
ជាពិសេស ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែម សូមជួយចាត់កម្លាំង ជំនាញ ក្រោមឱវាទ ចុះទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងមាន់ជល់ និងឆ្នោតផ្សងសំណាង តាមអនឡាញ ចំនួនបីកន្លែង ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម ៕
ច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង
ជំពូកទី ១
បទបញ្ញត្តិទូទៅ
មាត្រា ១...
ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណា ចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ។
មាត្រា ២...
រាល់លិខិតដែលបានអនុញ្ញាតឱ្យបើកល្បែងស៊ីសងក្រៅពីការអនុញ្ញាតរបស់រាជរដ្ឋាភិបាល ត្រូវទុកជា
មោឃៈ ។
ជំពូកទី ២ ស្ថាប័នមានសមត្ថកិច្ច
មាត្រា ៣...
ការបង្ក្រាបនឹងការទប់ស្កាត់ ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។
ជំពូកទី ៣ ទោសប្បញ្ញត្តិ
មាត្រា ៤..
ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល (១០.០០០៛០០) ដល់ប្រាំម៉ឺនរៀល (៥០.០០០៛០០) ឬដាក់គុកពីមួយសប្តាហ៍ដល់មួយខែ ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល (៥០.០០០៛០០ ដល់ព្រំសែនរៀល ( ៥០០.០០០៛០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ ។
មាត្រា ៥..
ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានេះរៀល (៥.០០០.០00100) ដល់ម្លៃលានរៀល ( ២០.០០០.០០០៛០០) និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ ល្បែងស៊ីសង អ្នកចាត់ចែងនឹងភ្នាក់ងារស៊ីសង ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា ។
មាត្រា ៦...
កាលណានៅក្នុងវង់ល្បែងមានអនិតិជនម្នាក់ឬច្រើននាក់នៅជាមួយផង ទោសដែលបានចែងក្នុងមាត្រា ៤ និងមាត្រា ៨ នៃច្បាប់នេះ ត្រូវយកមកអនុវត្តដល់អតិបរមា ។
មាត្រា ៧...
ក្នុងករណីណាក៏ដោយ ប្រាក់ដែលដាក់ក្នុងវង់ល្បែង ប្រាក់ដែលមាននៅនឹងខ្លួនអ្នកចាត់ចែងល្បែង នេះនៅនឹងខ្លួនមេល្បែង នៅនឹងខ្លួនភ្នាក់ងារល្បែង នៅនឹងខ្លួនអ្នកជួយស៊ីសងក្នុងវង់ល្បែង ទៅនឹងខ្លួនអ្នកទទួល ការកិច្ចខាងគណនេយ្យ នៅនឹងខ្លួនអន្តរការីនឹងនៅនឹងខ្លួនអ្នកលេងល្បែង ត្រូវភ្នាក់ងារមានសមត្ថកិច្ចចាប់រឹបអូស ហើយធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវបញ្ជូនទៅតុលាការ ។
វត្ថុតាងសំរាប់បម្រើឱ្យការលេងល្បែងនោះ ក៏ត្រូវរឹបអូសដូចខាងលើនេះដែរ ។
មាត្រា ៨...
ការផលិត ការនាំចូលដើម្បីធ្វើអាជីវកម្ម ការលក់ ឧបករណ៍ល្បែងស៊ីសងគ្រប់ប្រភេទដោយគ្មាន ការអនុញ្ញាតពីរាជរដ្ឋាភិបាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំសែនរៀល (៥០០.០០០៛០០) ដល់ប្រាំលានរៀល (6.000.000100) និងដាក់គុកពីមួយខែដល់មួយឆ្នាំ ។
ឧបករណ៍ជាវត្ថុតាងខាងលើនេះត្រូវរឹបអូស ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា ។
មាត្រា ៩...
ប្រាក់និងវត្ថុតាងដែលរឹបអូសបានដូចមានចែងក្នុងមាត្រា ៧ និងមាត្រា ៨ នៃច្បាប់នេះ ត្រូវបញ្ជូនទេ តុលាការដើម្បីសំរេចរឹបអូសជាសម្បត្តិរដ្ឋឬបំផ្លាញចោល ។
ចំពោះប្រាក់រង្វាន់សំរាប់ភ្នាក់ងារមានសមត្ថកិច្ច អង្គភាពនិងជនដែលបានចូលរួមក្នុងកិច្ចប្រតិបត្តិការ ត្រូវកំណត់ដោយអនុក្រឹត្យ
មាត្រា ១០..
ក្រៅពីរាជរដ្ឋាភិបាល
អាជ្ញាធរណាក៏ដោយក៏គ្មានសិទ្ធិចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសងនៅទី ណាក៏ដោយជាដាច់ខាត។
មន្ត្រីឬភ្នាក់ងាររាជការណាដែលនៅតែចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសង ត្រូវផ្តន្ទាទោសដាក់ គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ។
មាត្រា ១១..
ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសងឫបនល្បែងស៊ីសងគ្រប់ប្រភេទនៅទីណាក៏ដោយ ត្រូវ ផ្តន្ទាទោសដាក់ពុតពីមួយឆ្នាំដល់ប្រាំថ្នាំ ។
ជំពូកទី ៤ អវសានប្បញ្ញត្តិ
មាត្រា ១២..
បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជាតិរាករណ៍ ។
មាត្រា ១៣..
ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់ ។