បញ្ហាបន្តជារៀងរហូតព្រោះបទល្មើសនេសាទ បានរីកដូចផ្សិតនៅមូលដ្ឋានគ្រប់គ្រងដែនសមត្ថកិច្ចរបស់មន្ត្រី ជលផល


   ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋក្រោមការដឹក នាំដោយឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តនឹងជាកងកម្លាំងឯកភាពរដ្ឋបាលខេត្តបាត់ដំបង មេត្តាជ្រាប អំពីសកម្មភាពបទល្មើសនេសាទ លូស្បៃមុង របាំង ណរ៉ាវ សព្វថ្ងៃនេះ កំពុងធ្វើសកម្មភាព យ៉ាងគគ្រឹកគគ្រេង នៅលើទឹកដីនៃស្រុកទាំង៣ នៃខេត្តបាត់ដំបង ក្រោមការគ្រប់គ្រង របស់លោក ជិម វិជរ៉ា ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង។

ប្រជាពលរដ្ឋសូមបញ្ជាក់ជូនថាបទល្មើសនេសាទ នៅក្នុងស្រុកទាំង៣ ការបង្ក្រាបកន្លងមក ជារៀងរាល់ឆ្នាំ ប្រៀបបានដូចយកជីទៅបាចដាក់ស្រូវអោយលូតលាស់ល្អ ដុះស្មើៗគ្នាចឹង បង្ក្រាបខ្លាំង កើនឡើងក៏ខ្លាំងជាងមុន ប្រជាពលរដ្ឋបានលើកឡើង ថា បើមិនចាត់វិធានទៅលើជំនាញដែលគ្រប់គ្រងនៅទីនោះទេ បានន័យថា នៅតែដដែលៗទេ ព្រោះគេបានត្រូវ រ៉ូវគ្នាអស់ហើយ ។ រូបភាពខាងក្រោមនេះ សុទ្ធតែឈ្មួញដែលចេះបំបាំងខ្លួនពួន អាត្មា រួមសុខរួមទុក ស៊ីអត់សុីឃ្លាន ជាមួយលោកនាយផ្នែក ជលផលតាមស្រុកនីមួយៗ ។

មេបទល្មើសជាច្រើននៅក្នុងស្រុកនីមួយៗដែលដាក់ បណរ៉ាវ ប្រចាំភូមិ ឃុំក្នុងម្នាក់ៗប្រវែងរ៉ាប់ពាន់ម៉ែត្រចែកជាឡុកជាច្រើន។

យ៉ាងដូច ជាឈ្មោះជាតិ ប្រើឡុកស្ទាក់ត្រីនឹងក្បាលបស្ដុបត្រីជាច្រើន នៅចំណុចខ្មៅមុខលាត់សន្ធឹងទៅដល់ចំណុចអាជ្រឹងដែលមានប្រវែងច្រើន ស្ថិតនៅឃុំកំពង់ព្រះស្រុកសង្កែខេត្តបាត់ដំបង។







Post a Comment

Previous Post Next Post