នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីភាព “វេទិការសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា” នៅភូមិហាន់ជ័យលើ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។ ជាកិច្ចចាប់ផ្តើមឯកឧត្តមប្រធានក្រុមការងារបានរំលេចស្ថានការវិវឌ្ឍទូទៅពិភពលោក ហើយពាំនាំការសួរសុខទុកពីសំណាក់ សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី និងឯកឧត្តម នេត្រ ភក្រ្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះផងដែរ។ ប្រជាពលរដ្ឋបានចូលរួមសរុបប្រមាណ១៨៦នាក់(ស្រី៨៣) និងបានសំណូមពរ៖
១- ខ្វះអគារសិក្សាបឋមសិក្សា
២- កំលាំងសន្តិសុខបញ្ជាចរាចរពេលសិស្សចូលរៀន និងចេញពីរៀន
៣- ទប់ស្កាត់បទល្មើសនេសាទពេលទឹកហូរចេញពីព្រែក
៤- ល្បែងអនឡាញ
៥- ផ្លូវលំធ្វើដំណើរ
៦- បូមខ្សាច់ស្រុតដី
៧- ផ្លូវបេតុងមាត់ទន្លេ
៨- រថយន្តធំៗធ្វើដំណើរពេលយប់បើកភ្លើងហ្វាបង្កភាពពិបាកដល់ប្រជាពលរដ្ឋធ្វើដំណើតតាមដងផ្លូវ សុំអោយមានភ្លើងបំភ្លឺតាមដងផ្លូវ
៩- ប័ណ្ណជនមានពិការភាព មិនទទួលបានអត្ថប្រយោជន៍អី
ជាការឆ្លើយតបឯកឧត្តមប្រធានក្រុមការងារបានដោះស្រាយភ្លាមៗ និងដាក់ផែនការសិក្សា ដោះស្រាយនៅពេលខាងមុខដោយលឿនបំផុត៖
១- ត្រូវរៀបចំ
២- មានកំលាំងធ្វើជាប្រចាំ មានរូបភាពសកម្មភាពក្នុងគ្រុបជាប្រចាំ បើនៅតែមិនមានកំលាំងសមត្ថកិច្ចបញ្ជាចរាចរទេសូមទំនាក់ទំនងភ្លាមៗទៅលោកអធិការ(0315999991)
៣- អាចនឹងមានឆក់ល្វែងខ្វះ ប៉ុស្តិ៍ និងអធិការស្រុកសូមពិនិត្យបន្ថែម
៤- ស្នើរដ្ឋបាលបុស្តិ៍បន្តធ្វើកិច្ចសន្យាជាមួយហាងកាហ្វេទាំងអស់
៥- បានដាក់ដេញថ្លៃរួចហើយ នឹងមានការស្ថាបនាក្នុងពេលឆាប់ៗខាងមុខនេះ
៦- ស្នើមេប៉ុស្តិ៍ជួយតាមដានព្រោះអាជ្ញាប័ណ្ណបូមខ្សាច់អស់សុពលភាពអស់ហើយ នឹងចាត់វិធានការ។
៧- ស្ថិតក្រៅផែនការអភិវឌ្ឍន៍ឃុំ
៨- នឹងដាក់ចូលក្នុងគម្រោង
៩- ប័ណ្ណមានពិការភាព ហើយមានប័ណ្ណក្រីក្រទៀតទើបទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
មុននឹងបញ្ចប់ឯកឧត្តមប្រធានក្រុមការងារបានលើកទឹកចិត្តប្រជាពលរដ្ឋសូមគោរពច្បាប់ចរាចរ ពាក់មួកសុវត្ថិភាព និងការពារកូនចៅអោយជៀសឆ្ងាយពីគ្រឿងញៀន។ ឯកឧត្តម អភិបាលរងខេត្តផ្តល់អនុសាសន៍បន្ថែមក្នុងវេទិកាផងដែរ។
ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមប្រធានបានថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុឆ្លូង និងមន្រ្តីមូលដ្ឋាននៃរដ្ឋបាលស្រុកឆ្លូងទាំងអស់ដែលបានខិតខំបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមគាំទ្ររាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តចាត់តាំងឯកឧត្តម នេត្រ ភក្រ្តា និងខ្លួនលោកផ្ទាល់បានខេត្តក្រចេះ៕
#ក្រុមការងាររាជរដ្ឋាភិបាល #កម្ពុជា #កម្ពុជាមាតុភូមិខ្ញុំ #ក្រចេះ #ខេត្តក្រចេះ #កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ #សម្តេចតេជោហ៊ុនសែន #សម្តេចហ៊ុនម៉ាណែត #HunSen #Hunmanet #មន្រ្តីបម្រើរាស្រ្ត #អរគុណសន្តិភាព
#ប្រភព #ឯកឧត្ដមនេត្រភក្ត្រា