- បន្តរៀបចំចាត់ចែង និងគ្រប់គ្រងតំបន់បឹងទន្លេសាប ឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់ បម្រើឱ្យការកសាងមូលដ្ឋានសេដ្ឋកិច្ចតំបន់នេះឱ្យកាន់តែរឹងមាំ ដែលនឹងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងទូទាំងប្រទេស ដោយចាប់ផ្តើមពីការ ពិនិត្យ និងកែតម្រូវលក្ខខណ្ឌនៃការប្រើប្រាស់ដីឱ្យស្របតាមស្ថានភាពជាក់ស្តែងនៃសក្តានុពលតំបន់។
- បន្តអនុវត្ត និងស្វែងរកដំណោះស្រាយសមស្របដើម្បីពន្លត់បញ្ហានានាដែលនៅសេសសល់ នៅតំបន់អង្គរ ព្រមទាំងប្រកាន់យកដំណោះស្រាយសមស្រប ក្នុងបរិយាកាសមានតុល្យភាពរវាងការការពារ និងអភិរក្សតំបន់បេតិកភណ្ឌអង្គរផង និងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរស់នៅក្នុងភូមិទាំង ១១៤ ក្នុងតំបន់អង្គរឱ្យបានប្រសើរផង ឆ្លើយតបទៅនឹងតម្រូវការ ស្របតាមបរិបទសេដ្ឋកិច្ចសង្គមនៅតំបន់រមណីយដ្ឋានអង្គរ ដោយប្រកាន់ខ្ជាប់ទស្សនៈ "លើកតម្កើងកេរ្តិ៍មរតកវប្បធម៌ពីដូនតា រក្សាជីវភាពក្សេមក្សាន្តរបស់ប្រជាជន" ដោយឈរលើមូលដ្ឋាននៃការរៀបចំឡើងវិញ នូវលក្ខខណ្ឌនៃការប្រើប្រាស់ដី ស្របតាមគោលការណ៍លើកកម្ពស់ ការអភិរក្ស និងគាំទ្រសកម្មភាពទេសចរណ៍ក្នុងតំបន់នេះ។
អនុសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
២៦ វិច្ឆិកា ២០២៤
#ការរៀបចំដែនដី #នគរូនីយកម្ម #តំបន់ការពារធម្មជាតិ #តំបន់កសិកម្ម #តំបន់ឧស្សាហកម្ម #ទីប្រជុំជន #ភូមិឋានក្សេមក្សាន្ត #បុរីជនបទ #អ្នកស្រុកអង្គរ
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC