ទីតាំងល្បែងជល់មាន់ ខុសច្បាប់ មួយកន្លែងក្នុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កំពុងបើកលេងអនាធិបតេយ្យ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប!


    ភ្នំពេញ៖ គឃ្លើនមែន ទីតាំងល្បែងជល់មាន់ ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិគោកពេជ្រ សង្កាត់ចំការសំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកឲ្យក្រុមញៀនល្បែងទៅលេងភ្លួកទឹកភ្លួកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប! ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្ដែងនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤.នេះ ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា! ទីតាំងល្បែងជល់មាន់ ខុសច្បាប់ មួយកន្លែងក្នុងមូលដ្ឋានខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក មិនទាន់ឃើញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត និងបង្ក្រាប! នោះទេ.? ធ្វើឲ្យពលរដ្ឋដាក់ការសង្ស័យ ត្រូវថ្នាំសណ្តំ អស់ហើយមើលទៅ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក ក៏មិនអាចបើកលេងល្បែងជល់មាន់ ខុសច្បាប់ នៅលើទឹកដី ខណ្ឌពោធិ៍សែនជ័យ បានឡើយ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធខ្លាចប្ដីៗ ខ្លាចប្រពន្ធ ហើយនិងកូនៗ ពួកគាត់ ជ្រុលជ្រួសនិងល្បែងស៊ីសងជល់មាន់ ទាំងនេះ ម្យ៉ាងទៀត ពួកគាត់ អារម្មណ៍ភ័យខ្លាច កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។

ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មិនគួរមើលរំលង គួរតែចាត់វិធានការទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងស៊ីសងជល់មាន់ មួយកន្លែងនៅក្នុងទឹកដី ខណ្ឌពោធិ៍សែនជ័យ ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម។

អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាម វីជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕

                ច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង

                               ជំពូកទី ១ 

                            បទបញ្ញត្តិទូទៅ

មាត្រា ១...

              ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណា ចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ។

មាត្រា ២...

               រាល់លិខិតដែលបានអនុញ្ញាតឱ្យបើកល្បែងស៊ីសងក្រៅពីការអនុញ្ញាតរបស់រាជរដ្ឋាភិបាល ត្រូវទុកជា

មោឃៈ ។

                       ជំពូកទី ២ ស្ថាប័នមានសមត្ថកិច្ច

មាត្រា ៣...

               ការបង្ក្រាបនឹងការទប់ស្កាត់ ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

                        ជំពូកទី ៣ ទោសប្បញ្ញត្តិ

មាត្រា ៤..

             ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល (១០.០០០៛០០) ដល់ប្រាំម៉ឺនរៀល (៥០.០០០៛០០) ឬដាក់គុកពីមួយសប្តាហ៍ដល់មួយខែ ។

ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល (៥០.០០០៛០០ ដល់ព្រំសែនរៀល ( ៥០០.០០០៛០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ ។

មាត្រា ៥..

             ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានេះរៀល (៥.០០០.០00100) ដល់ម្លៃលានរៀល ( ២០.០០០.០០០៛០០) និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ ល្បែងស៊ីសង អ្នកចាត់ចែងនឹងភ្នាក់ងារស៊ីសង ។

ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា ។

មាត្រា ៦...

              កាលណានៅក្នុងវង់ល្បែងមានអនិតិជនម្នាក់ឬច្រើននាក់នៅជាមួយផង ទោសដែលបានចែងក្នុងមាត្រា ៤ និងមាត្រា ៨ នៃច្បាប់នេះ ត្រូវយកមកអនុវត្តដល់អតិបរមា ។

មាត្រា ៧...

               ក្នុងករណីណាក៏ដោយ ប្រាក់ដែលដាក់ក្នុងវង់ល្បែង ប្រាក់ដែលមាននៅនឹងខ្លួនអ្នកចាត់ចែងល្បែង នេះនៅនឹងខ្លួនមេល្បែង នៅនឹងខ្លួនភ្នាក់ងារល្បែង នៅនឹងខ្លួនអ្នកជួយស៊ីសងក្នុងវង់ល្បែង ទៅនឹងខ្លួនអ្នកទទួល ការកិច្ចខាងគណនេយ្យ នៅនឹងខ្លួនអន្តរការីនឹងនៅនឹងខ្លួនអ្នកលេងល្បែង ត្រូវភ្នាក់ងារមានសមត្ថកិច្ចចាប់រឹបអូស ហើយធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវបញ្ជូនទៅតុលាការ ។

             វត្ថុតាងសំរាប់បម្រើឱ្យការលេងល្បែងនោះ ក៏ត្រូវរឹបអូសដូចខាងលើនេះដែរ ។

មាត្រា ៨...

              ការផលិត ការនាំចូលដើម្បីធ្វើអាជីវកម្ម ការលក់ ឧបករណ៍ល្បែងស៊ីសងគ្រប់ប្រភេទដោយគ្មាន ការអនុញ្ញាតពីរាជរដ្ឋាភិបាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំសែនរៀល (៥០០.០០០៛០០) ដល់ប្រាំលានរៀល (6.000.000100) និងដាក់គុកពីមួយខែដល់មួយឆ្នាំ ។

              ឧបករណ៍ជាវត្ថុតាងខាងលើនេះត្រូវរឹបអូស ។

              ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា ។

មាត្រា ៩...

              ប្រាក់និងវត្ថុតាងដែលរឹបអូសបានដូចមានចែងក្នុងមាត្រា ៧ និងមាត្រា ៨ នៃច្បាប់នេះ ត្រូវបញ្ជូនទេ តុលាការដើម្បីសំរេចរឹបអូសជាសម្បត្តិរដ្ឋឬបំផ្លាញចោល ។

              ចំពោះប្រាក់រង្វាន់សំរាប់ភ្នាក់ងារមានសមត្ថកិច្ច អង្គភាពនិងជនដែលបានចូលរួមក្នុងកិច្ចប្រតិបត្តិការ ត្រូវកំណត់ដោយអនុក្រឹត្យ

មាត្រា ១០..

                          ក្រៅពីរាជរដ្ឋាភិបាល 

អាជ្ញាធរណាក៏ដោយក៏គ្មានសិទ្ធិចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសងនៅទី ណាក៏ដោយជាដាច់ខាត។

               មន្ត្រីឬភ្នាក់ងាររាជការណាដែលនៅតែចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសង ត្រូវផ្តន្ទាទោសដាក់ គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ។

មាត្រា ១១..

                ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសងឫបនល្បែងស៊ីសងគ្រប់ប្រភេទនៅទីណាក៏ដោយ ត្រូវ ផ្តន្ទាទោសដាក់ពុតពីមួយឆ្នាំដល់ប្រាំថ្នាំ ។

                           ជំពូកទី ៤ អវសានប្បញ្ញត្តិ

មាត្រា ១២..

                បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជាតិរាករណ៍ ។

មាត្រា ១៣..

                ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់ ។


Post a Comment

Previous Post Next Post