ខេត្តប៉ៃលិន៖ អ្នកច្បាប់ប្រាកដជាបានដឹងហើយថាៈ ជាគោលការណ៍ កាស៊ីណូនីមួយៗនៅកម្ពុជា គេមិនតម្រូវឱ្យជនជាតិ ខ្មែរ ចូលលេងល្បែងស៊ីសងនោះឡើយ.ក្នុងនោះបើខ្មែរចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម កាស៊ីណូ គឺជារឿងត្រឹមត្រូវ។
ប៉ុន្តែបើខ្មែរចូលលេងល្បែង.គឺជារឿងខុសច្បាប់មួយរយភាគរយ ដែលទាមទារឱ្យអាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ចំពោះបទល្មើសមួយនេះ។
តែផ្ទុយទៅវិញ កាស៊ីណូ (ប៉ៃលិនដាយមិន)ត្រង់ចំណុចក្បែរច្រកទ្វារព្រំដែនព្រំ ស្ថិតនៅភូមិព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បែរជាបើកលេងល្បែងស៊ីសង ជាប្រចាំ ដោយភ្នាល់ចាក់លុយធំៗ និងបានកៀងគរឱ្យជនជាតិខ្មែរ ចូលលេងល្បែងយ៉ាងពេញទំហឹង ភ្លូកទឹកភ្លូកដី ដោយពុំមានការទប់ស្កាត់នោះឡើយ។
ធ្វើឱ្យមហាជនដាក់ការសង្ស័យថាៈ រាល់សកម្មភាពទាំងនេះ ប្រាកដជា អាជ្ញាធរមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ។
សេចក្ដីរាយការណ៍បានឱ្យ អង្គភាពយើងដឹងថាៈ កាស៊ីណូ(ប៉ៃលិនដាយមិន)ត្រង់ចំណុចខាងលើ គឺបានធ្វើអាជីវកម្ម បើកលេងល្បែងស៊ីសង រាល់ថ្ងៃតែម្ដង ខួបប្រាំងខួបវស្សា។បង្ករជាលក្ខណៈងាយស្រួល នឹងមានសុវត្ថិភាព សម្រាប់ខ្មែរចូលលេងល្បែងក្នុងកាស៊ីណូ (ប៉ៃលិនដាយមិន) ដែលចូលមកលេងល្បែង នៅទីនោះផ្ទាល់។
ប្រជាពលរដ្ឋសូមសំណូមពរដល់លោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និង ជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន មេត្តាអន្ដរាគមន៍ ឲ្យមន្ដ្រីជំនាញចុះត្រួតពិនិត្យ ខ្មែរចូលលេងល្បែងស៊ីសង ជ្រកកោនក្រោមផ្លាក «កាសុីណូប៉ៃលិនដាយមិន) មួយនេះផង ឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាសូមរង់ចាំការបកស្រាយគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មានសូមអរគុណ៕