សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
ខ្ញុំមានសេចក្តីសប្បាយរីករាយដែលបានចូលរួមរត់ក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩ ដែលមានការចូលរួមពីប្រជាពលរដ្ឋខ្មែរ និងបរទេសប្រមាណ ១៤.០០០ នាក់ មកពី ៨៧ប្រទេស។
កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តលើកទី 29 រៀបចំឡើងក្នុងគោលបំណងដើម្បីគាំទ្រទៅដល់សកម្មភាពមនុស្សធម៌ជួយដល់កុមារកម្ពុជា ប្រជាជនមានការលំបាក និងជនពិការភាពជាពិសេសជនរងគ្រោះដោយសារគ្រាប់មីន។
ខ្ញុំសូមអរគុណចំពោះគណៈកម្មការរៀបចំ សប្បុរសជន កម្លាំងសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នារៀបចំកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន។
ខ្ញុំសូមអរគុណពិសេសចំពោះប្រជាពលរដ្ឋខ្មែរក៏ដូចជាមិត្តបរទេសដែលបានចូលរួមនៅក្នុងកម្មវិធីនេះយ៉ាងច្រើនកុះកុះករ។
It is with a great pleasure for me to join the 29th Ankgkor Wat International Half Marathon 2024 with close to 14,000 runners from 87 countries, a record turn-out since it was first organized in 1996.
This Half-marathon has been organized annually since 1996 in support of charitable activities, benefiting Cambodian children, vulnerable people and people with disability -- especially, victims of landmines.
I would like to thank our organizers, sponsors, security personnels for a wonderful job in organization this spetacular event. My special thanks also to all national and international participants for joining this event in a record-breaking number.
ថ្ងៃទី ០១ ធ្នូ ២០២៤
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #cambodia