តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានទទួល អាវរងាជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត


   ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី ភើយ លំអង មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានអញ្ជើញបើកចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់គ្រប់បណ្តាអង្គភាព និងការិយាល័យ ផ្នែក ចំណុះ  តំបន់ប្រតិបត្តិការសឹករងបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងរដូវរងា។

ថ្លែងក្នុងឱកាសនោះដែរ លោកមេបញ្ជាការ មានប្រសាសន៍លើកឡើងថា ជារៀងរាល់ឆ្នាំ កងទ័ព តែងតែទទួលបាននូវអំណោយឧបត្ថម្ភជា អាវភ្លៀង អាវរងា សម្ភារ:ប្រើប្រាស់ និងថវិកាជាដើម បន្ថែមលើគោលរបបដែលទទួលបាន ពីសំណាក់សម្តេចទាំងទ្វេ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញនូវ ការយកចិត្តទុកដាក់គិតគូរយ៉ាងខ្លាំងពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារកងទ័ព។

ឧត្តមសេនីយ៍ត្រី ភើយ លំអង មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ជំនួសមុខឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេច តែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជារៀងរាល់ឆ្នាំ៕













Post a Comment

Previous Post Next Post