ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ នៅក្នុង ឃុំសំពងជ័យ ស្រុកជើងព្រៃ នៅតែដំណើរការបើកលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!


   ខេត្តកំពង់ចាម៖ ទោះបីប្រមុខរដ្ឋាភិបាល ដាក់បទបញ្ជាឲ្យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនឲ្យអស់ តែលោកវរសេនីយ៍ឯក នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជើងព្រៃ និងលោក សុីម គង់ អភិបាលស្រុកជើងព្រៃ នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះបង្រ្កាបឡើយ! ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា។

តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងល្បែងមាន់ជល់ និងឆោតឡូតូ តាមប្រព័ន្ធអនឡាញ ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)គៀងគរក្រុមញៀនល្បែងប្រុស ស្រី ក្មេង ចាស់ ចូលលេងអនាធិបតេយ្យ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ស្រុកជើងព្រៃ ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! គេសង្ស័យខ្លាចបាត់បង់លាភសក្ការៈ ផងក៏មិនដឹង។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សង្តាត់ឃើញ ទីតាំងល្បែងមាន់ជល់ និងឆ្នោតឡូតូ តាមប្រព័ន្ធអនឡាញ ក្នុង.ឃុំសំពងជ័យ ស្រុកជើងព្រៃ បើកលេងបានដោយរលូន ធ្វើឲ្យពលរដ្ឋ ដាក់ការសង្ស័យ ម្ចាស់ទីតាំងល្បែងសុីសង ត្រូវដង ត្រូវផ្លែ ជាមួយ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន គ្រប់ជាន់ថ្នាក់ក្នុង ស្រុកជើងព្រៃ រួចហើយ មើលទៅ ទើបគ្មានការបង្រ្កាប!

ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងការភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជួយចាត់មន្ត្រី ក្រោមឪវាទ ចុះអនុវត្ត ទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងមាន់ជល់ និងឆ្នោតឡូតូ តាមប្រព័ន្ធអនឡាញ ស្ថិតក្នុង ភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម។

សូមរំលឹកថា! កាលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី.ខេត្ត.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប!ជាបន្ទាន់លើទីតាំងល្បែងសុីសង ខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”។

គោលនយោបាយ"ភូមិ-ឃុំ-សង្កាតត់មាសុវត្ថិភាព"(មានលក្ខណៈសម្បត្តិ៧យ៉ាង)

២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ!

- ពង្រឹងយន្តការតាមដាន ត្រួតពិនិត្យ បញ្ជាដឹកនាំការអនុវត្តផែនការប្រយុទ្ធប្រឆាំងបទល្មើស ពិសេស អំពើលួច ឆក់ ប្លន់ ចាប់ជំរិតទារប្រាក់នៅតាមភូមិ ឃុំ សង្កាត់។

- លើកកម្ពស់គុណភាព និងសមត្ថភាពរបស់មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីនគរបាលបច្ចេកទេស វិទ្យាសាស្ត្រ សំដៅបង្កើនប្រសិទ្ធភាពក្នុងការស្រាវជ្រាវស៊ើបអង្កេត ព្រមទាំងជំរុញសកម្មភាពតាមចាប់មុខ សញ្ញា និងអនុវត្តដីកាដែលសេសសល់ ។

- តាមដាន ត្រួតពិនិត្យ និងដឹកនាំតម្រង់ទិសដល់នគរបាលប៉ុស្តិ៍រដ្ឋបាល ក្នុងការអនុវត្តការងារតាម បែបនគរបាលនិងសហគមន៍។

- យកចិត្តទុកដាក់គាំទ្រដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំងស្មារតី សម្ភារ ការពង្រឹងសមត្ថភាព ដើម្បី មានលទ្ធភាពក្នុងការគ្រប់គ្រងស្ថានការណ៍សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងឃុំ សង្កាត់។

ពង្រឹងប្រជាការពារ ដើម្បីចូលរួមក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន និងលើកកម្ពស់ កិច្ចសហការជាមួយកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្កើតឱ្យមានយន្តការផ្លាស់ប្តូរព័ត៌មាន និងគាំទ្រ គ្នាទៅវិញទៅមក ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។

- រៀបចំផែនការបង្ការ ទប់ស្កាត់ បង្ក្រាប សកម្មភាពលួចនាំសារធាតុញៀនខុសច្បាប់គ្រប់ប្រភេទ តាម ច្រកព្រំដែន និងច្រករបៀងនៃប្រទេសជិតខាងចូលមកកម្ពុជា និងការរក្សាទុក ឬលួចកែច្នៃសារធាតុញៀន សំយោគគ្រប់ប្រភេទ។

- ជំរុញសកម្មភាពក្នុងការអនុវត្តវិធានការរដ្ឋបាលស្របជាមួយនឹងវិធានការច្បាប់ ក្នុងការស្រាវជ្រាវ តាមដាន ត្រួតពិនិត្យ ការលួចជួញដូរ និងប្រើប្រាស់សារធាតុញៀននៅតាមទីតាំងសប្បាយដ្ឋាននានា និងនៅ តាមភូមិ ឃុំ សង្កាត់។

- ជំរុញការផ្សព្វផ្សាយអប់រំនៅតាមសហគមន៍ តាមសាលារៀន និងបង្ក្រាបការអប់រំនៅតាមពិធីផ្សេងៗ ដែលប្រារព្ធធ្វើឡើងនៅតាមមូលដ្ឋាន អំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន។

- ខិតខំស្រាវជ្រាវ និងបង្ក្រាបឱ្យបានការលួចដាំដុះដំណាំដែលមានសារធាតុញៀននៅគ្រប់ភូមិសាស្ត្រ។

- បង្កើនការផ្លាស់ប្តូរព័ត៌មានជាមួយដៃគូជាតិ អន្តរជាតិ សំដៅម្ចាស់ការក្នុងការបង្ការ ទប់ស្កាត់ពី ចម្ងាយ និងសហការស្រាវជ្រាវកាត់ផ្តាច់ខ្សែរយៈ និងជាពិសេសតាមចាប់មេខ្លោងមកផ្តន្ទាទោសតាមច្បាប់។













Post a Comment

Previous Post Next Post