ទីតាំងល្បែងមាន់ជល់ តាមអនឡាញ នៅក្នុងផ្សារស្ទឹង ក្នុង.ឃុំកោងកាង ស្រុកពញាក្រែក បើកលេងអនាធិបតេយ្យ សមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប!


   ខេត្តត្បូងឃ្មុំ៖ តាមសេចក្តីរាយការណ៍មកថា! ម្ចាស់ទីតាំងល្បែងមាន់ជល់ តាមអនឡាញ នៅងក្នុងផ្សារស្ទឹង ស្ថិតក្នុង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងពង្វក់ ស្មារតី ក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ប្រភពច្បាស់ការណ៍បានឲ្យដឹងថា! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ នៅក្នុងផ្សារស្ទឹង ក្នុង.ឃុំកោងកាង ស្រុកពញាក្រែក នៅតែបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង តេគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្ក្រាបឡើយ! គេសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងស៊ីសងខាងលើនេះ ផងក៏មិនដឹង .???

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ ក៏ដូច អាជីវករ លក់ដូរ នៅក្នុងផ្សារស្ទឹង ក្នុង.ឃុំកោងកាង ស្រុកពញាក្រែក រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ បុគ្គលដែលហ៊ានបើកល្បែងសុីសង និងបក្សពួករបស់ខ្លួន មិនអាចបើកដំណើរការល្បែងមាន់ជល់ តាមអនឡាញ នៅលើទឹកដី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឡើយ។

ប្រភពដដែលបានបន្ថែមទៀតថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ខ្លាចប្ដីៗ ខ្លាចប្រពន្ធ ហើយនិងកូនៗ ពួកគាត់ មានការ ជ្រុលជ្រួស ក្នុងការលេងល្បែងខុសច្បាប់ ទាំងនោះ ម្យ៉ាងទៀតនោះ ពួកគាត់ មានការភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ។

ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ សូមជួយចាត់មន្ត្រីក្រោមឱវាទ ចុះត្រួត ពិនិត្យ ភាពជាក់ស្តែង ដើម្បីមានវិធានការ ក្នុងការបង្រ្កាប! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ នៅក្នុងផ្សារស្ទឹង ក្នុង.ឃុំកោងកាង ស្រុកពញាក្រែក ផងទាន ដើម្បីធានាបាននូវគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថាក់ក្រោមជាតិ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅទូទាំង ប្រទេស ដោយគ្មានការលើកលែង ៕

Post a Comment

Previous Post Next Post