ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ នៅក្នុង ឃុំសំពងជ័យ ស្រុកជើងព្រៃ នៅតែដំណើរការបើកលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!


   ខេត្តកំពង់ចាម៖ ទោះបីប្រមុខរដ្ឋាភិបាល ដាក់បទបញ្ជាឲ្យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនឲ្យអស់ តែលោកវរសេនីយ៍ឯក នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជើងព្រៃ និងលោក សុីម គង់ អភិបាលស្រុកជើងព្រៃ នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះបង្រ្កាបឡើយ! ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា។

តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងល្បែងមាន់ជល់ និងឆោតឡូតូ តាមប្រព័ន្ធអនឡាញ ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)គៀងគរក្រុមញៀនល្បែងប្រុស ស្រី ក្មេង ចាស់ ចូលលេងអនាធិបតេយ្យ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ស្រុកជើងព្រៃ ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! គេសង្ស័យខ្លាចបាត់បង់លាភសក្ការៈ ផងក៏មិនដឹង។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សង្តាត់ឃើញ ទីតាំងល្បែងមាន់ជល់ និងឆ្នោតឡូតូ តាមប្រព័ន្ធអនឡាញ ក្នុង.ឃុំសំពងជ័យ ស្រុកជើងព្រៃ បើកលេងបានដោយរលូន ធ្វើឲ្យពលរដ្ឋ ដាក់ការសង្ស័យ ម្ចាស់ទីតាំងល្បែងសុីសង ត្រូវដង ត្រូវផ្លែ ជាមួយ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន គ្រប់ជាន់ថ្នាក់ក្នុង ស្រុកជើងព្រៃ រួចហើយ មើលទៅ ទើបគ្មានការបង្រ្កាប!

ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងការភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជួយចាត់មន្ត្រី ក្រោមឪវាទ ចុះអនុវត្ត ទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងមាន់ជល់ និងឆ្នោតឡូតូ តាមប្រព័ន្ធអនឡាញ ស្ថិតក្នុង ភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម។

សូមរំលឹកថា! កាលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី.ខេត្ត.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប!ជាបន្ទាន់លើទីតាំងល្បែងសុីសង ខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕


Post a Comment

Previous Post Next Post