នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងក្រុមការងារ បាននាំយកបច្ច័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រចាំខែតុលា ចំនួន ៤០០ដុល្លារ និងអង្ករ ចំនួន ១តោន ប្រគេនដល់ព្រះគ្រូចៅអធិការវត្តថ្មី ស្ថិតនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង សម្រាប់ចូលរួមផ្គត់ផ្គង់ថ្លៃទឹកភ្លើង និងចង្ហាន់ព្រះសង្ឃ ចំនួន ១៤០អង្គ។
សម្រាប់ខែតុលា នេះ ជាខែទី៤៩ ហើយ ដែលក្រុមការងារ បាននាំយកបច្ច័យ និងអង្ករ របស់ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ទៅប្រគេនដល់ព្រះគ្រូចៅអធិការវត្តថ្មី ហើយក៏នៅបន្តប្រគេនបច្ច័យ ចំនួន ៤០០ដុល្លារ និងអង្ករ ចំនួន ១តោន ក្នុង ១ខែ ជារៀងរាល់ខែផងដែរ៕