កិច្ចប្រជុំឆ្លងលើសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត


   ទីស្តីការក្រសួង៖ នាថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន  និងជាអគ្គលេខាធិការ  នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានដឹកនាំកិច្ចប្រជុំឆ្លងលើសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី  ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។ 

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ ឱ្យមានខ្លឹមសារគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព ដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរៀបរយ ធានាបាននូវសុខសុវត្ថិភាពដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ឆ្លើយតបទៅតាមការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គម និងការវិវត្តតាមស្ថានភាពជាក់ស្តែងលើវិស័យដឹកជញ្ជូននៅប្រទេសកម្ពុជា។

សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ នឹងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាប ក៏ដូចជាចូលរួមអនុវត្តផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ សំដៅកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕















Post a Comment

Previous Post Next Post