អបអរសាទរខួបលើកទី២៧ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៤ ក្រោមប្រធានបទ "ការអភិវឌ្ឍគ្រូបង្រៀន ដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០"


   កម្ពុជាមានចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ហើយពិតណាស់កត្តាធនធានមនុស្សជាកត្តាចម្បងដែលអាចឱ្យកម្ពុជាសម្រេចនូវចក្ខុវិស័យនេះបានដោយជោគជ័យ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ។ គ្រូបង្រៀនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍនូវចំណេះដឹង និងបំណិនជីវិតដល់សិស្ស-និស្សិតឱ្យក្លាយជាមូលធនមនុស្សដ៏មានសក្ដានុពលសម្រាប់សង្គមជាតិ។

យើងទាំងអស់គ្នា សូមដឹងគុណដ៏ថ្លៃថ្លាចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ គ្រប់កម្រិតសិក្សាទាំងអស់ ហើយកុលបុត្រខ្មែរប្រុសស្រី គួរគប្បីខិតខំស្រវាស្រទេញសិក្សារៀនសូត្រដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ។

Post a Comment

Previous Post Next Post