ទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញលួចបើកលេងយ៉ាងកក្រើកក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោត មន្ត្រីអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់!


   ខេត្តពង់ចាម៖ ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញកំពុងលួចលាក់លេងយ៉ាងកក្រើកក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ 

ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថាល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញកំពុងដំណើរការយ៉ាងកក្រើកឡើងវិញក្រោយពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបានធ្វើកិច្ចសន្យាជាមួយម្ចាស់ផ្ទះម្ដងរួចមកហើយ។

ប្រជាពលរដ្ឋនិងមហាទូទៅក្នុងមូលដ្ឋាន បានលើកឡើងថាហេតុអ្វី? ទីតាំងទាំងនេះធ្លាប់បង្ក្រាបហើយហេតុអ្វីហ៊ានបើកលេងយ៉ាងកក្រើកឡើងវិញឬមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងឃុំបើកភ្លើងខៀវឱ្យម្ចាស់ទីតាំងល្បែងស៊ីសងទាំងនេះទើបបានដំណើរការឡើងវិញដូច្នេះ។

មហាជនទូទៅនិងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ហេងវុទ្ធី  ស្នងការនគរបាលខេត្តកំពង់ចាម ចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងជល់មាន់តាមអនឡាញដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន។ទោះជាយ៉ាងណាអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គភាពសារព័ត៌មានយើងចាំទទួលបំភ្លឺ បកស្រាយគ្រប់ម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។





Post a Comment

Previous Post Next Post