ចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់ ដើម្បីរួមចំណែកការពារផ្លូវថ្នល់របស់យើងមិនឱ្យខូចខាតមុនអាយុកាលកំណត់


   សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និង អ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការពិន័យ នាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ។

យោងតាមរបាយការណ៍៩ខែចុងក្រោយ ឆ្នាំ២០២៤ ស្តីពីលទ្ធផលការងារលេខាធិការដ្ឋាន របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រថយន្ត ចំនួន ២,៣៤៨,៩៦៨ គ្រឿង ត្រូវបានត្រួតពិនិត្យ ដោយក្នុងនោះ រថយន្តផ្ទុកមិនលើសទម្ងន់  ចំនួន ១,៥៩២,៧៩៥ គ្រឿង និងរថយន្តផ្ទុកលើសទម្ងន់ចំនួន ៧៥៦,១៧៣ គ្រឿង និងរថយន្តដែលត្រូវឃាត់ទុក១ឆ្នាំ មានចំនួន៨៦ គ្រឿង។

ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីការពារផ្លូវថ្នល់យើងខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ៕





Post a Comment

Previous Post Next Post