ទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញលួចបើកលេងយ៉ាងកក្រើកក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោត មន្ត្រីអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់!


   ខេត្តពង់ចាម៖ ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញកំពុងលួចលាក់លេងយ៉ាងកក្រើកក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ 

ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថាល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញកំពុងដំណើរការយ៉ាងកក្រើកឡើងវិញក្រោយពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបានធ្វើកិច្ចសន្យាជាមួយម្ចាស់ផ្ទះម្ដងរួចមកហើយ។

ប្រជាពលរដ្ឋនិងមហាទូទៅក្នុងមូលដ្ឋាន បានលើកឡើងថាហេតុអ្វី? ទីតាំងទាំងនេះធ្លាប់បង្ក្រាបហើយហេតុអ្វីហ៊ានបើកលេងយ៉ាងកក្រើកឡើងវិញឬមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងឃុំបើកភ្លើងខៀវឱ្យម្ចាស់ទីតាំងល្បែងស៊ីសងទាំងនេះទើបបានដំណើរការឡើងវិញដូច្នេះ។

មហាជនទូទៅនិងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ហេងវុទ្ធី  ស្នងការនគរបាលខេត្តកំពង់ចាម ចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងជល់មាន់តាមអនឡាញដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន។ទោះជាយ៉ាងណាអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គភាពសារព័ត៌មានយើងចាំទទួលបំភ្លឺ បកស្រាយគ្រប់ម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។

គោលនយោបាយ"ភូមិ-ឃុំ-សង្កាតត់មាសុវត្ថិភាព"(មានលក្ខណៈសម្បត្តិ៧យ៉ាង)

២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ!

- ពង្រឹងយន្តការតាមដាន ត្រួតពិនិត្យ បញ្ជាដឹកនាំការអនុវត្តផែនការប្រយុទ្ធប្រឆាំងបទល្មើស ពិសេស អំពើលួច ឆក់ ប្លន់ ចាប់ជំរិតទារប្រាក់នៅតាមភូមិ ឃុំ សង្កាត់។

- លើកកម្ពស់គុណភាព និងសមត្ថភាពរបស់មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីនគរបាលបច្ចេកទេស វិទ្យាសាស្ត្រ សំដៅបង្កើនប្រសិទ្ធភាពក្នុងការស្រាវជ្រាវស៊ើបអង្កេត ព្រមទាំងជំរុញសកម្មភាពតាមចាប់មុខ សញ្ញា និងអនុវត្តដីកាដែលសេសសល់ ។

- តាមដាន ត្រួតពិនិត្យ និងដឹកនាំតម្រង់ទិសដល់នគរបាលប៉ុស្តិ៍រដ្ឋបាល ក្នុងការអនុវត្តការងារតាម បែបនគរបាលនិងសហគមន៍។

- យកចិត្តទុកដាក់គាំទ្រដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំងស្មារតី សម្ភារ ការពង្រឹងសមត្ថភាព ដើម្បី មានលទ្ធភាពក្នុងការគ្រប់គ្រងស្ថានការណ៍សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងឃុំ សង្កាត់។

ពង្រឹងប្រជាការពារ ដើម្បីចូលរួមក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន និងលើកកម្ពស់ កិច្ចសហការជាមួយកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្កើតឱ្យមានយន្តការផ្លាស់ប្តូរព័ត៌មាន និងគាំទ្រ គ្នាទៅវិញទៅមក ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។

- រៀបចំផែនការបង្ការ ទប់ស្កាត់ បង្ក្រាប សកម្មភាពលួចនាំសារធាតុញៀនខុសច្បាប់គ្រប់ប្រភេទ តាម ច្រកព្រំដែន និងច្រករបៀងនៃប្រទេសជិតខាងចូលមកកម្ពុជា និងការរក្សាទុក ឬលួចកែច្នៃសារធាតុញៀន សំយោគគ្រប់ប្រភេទ។

- ជំរុញសកម្មភាពក្នុងការអនុវត្តវិធានការរដ្ឋបាលស្របជាមួយនឹងវិធានការច្បាប់ ក្នុងការស្រាវជ្រាវ តាមដាន ត្រួតពិនិត្យ ការលួចជួញដូរ និងប្រើប្រាស់សារធាតុញៀននៅតាមទីតាំងសប្បាយដ្ឋាននានា និងនៅ តាមភូមិ ឃុំ សង្កាត់។

- ជំរុញការផ្សព្វផ្សាយអប់រំនៅតាមសហគមន៍ តាមសាលារៀន និងបង្ក្រាបការអប់រំនៅតាមពិធីផ្សេងៗ ដែលប្រារព្ធធ្វើឡើងនៅតាមមូលដ្ឋាន អំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន។

- ខិតខំស្រាវជ្រាវ និងបង្ក្រាបឱ្យបានការលួចដាំដុះដំណាំដែលមានសារធាតុញៀននៅគ្រប់ភូមិសាស្ត្រ។

- បង្កើនការផ្លាស់ប្តូរព័ត៌មានជាមួយដៃគូជាតិ អន្តរជាតិ សំដៅម្ចាស់ការក្នុងការបង្ការ ទប់ស្កាត់ពី ចម្ងាយ និងសហការស្រាវជ្រាវកាត់ផ្តាច់ខ្សែរយៈ និងជាពិសេសតាមចាប់មេខ្លោងមកផ្តន្ទាទោសតាមច្បាប់។




Post a Comment

Previous Post Next Post