លោកឧត្តមសេនីយ៍ត្រី សៀ ទីន សម្តែងនូវការថ្លែងអំណរគុណចំពោះសប្បុរសជនចំនួន ០៦រូប ដែលស្រឡាញ់កងរាជអាវុធហត្ថ!


  នាព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានទទួលនូវ ទឹកសុទ្ធ ចំនួន ៣០០កេស, ភេសជ្ជៈ ចំនួន ១៥០កេស, មីជាតិ ចំនួន ១០កេសធំ ដែលជាអំណោយឧបត្ថម្ភរបស់សប្បុរសជន ០៦រូប ដែលមាន លោក ឡុង ចាន់រិទ្ធ និងភរិយា, លោក កង សុទ្ធី និងភរិយា, លោក គឹម ប៊ុនទី និងភរិយា, លោក សើ វណ្ណដា និងភរិយា, លោក ហាំ មីកា, លោក គង់ ឡាយហេង នាំយកមកប្រគល់ជូនដល់ កងរាជអាវុធហត្ថខេត្តសៀមរាប សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំង០៦រូប ដែលមានចិត្តសប្បុរសឧបត្ថម្ភ និងគាំទ្រ ដល់អាវុធហត្ថខេត្តសៀមរាប នាពេលនេះ និងសូមជូនពរជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ លៈ កុំបីឃ្លៀងឃ្លាតឡើយ ៕






Post a Comment

Previous Post Next Post