យោធិន នៃកងរាជអាវុធហត្ថខេត្តសៀមរាប ៣០នាក់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ព្រមគ្នាជាមួយយោធិន នៃកងរាជអាវុធហត្ថ ជាង២០០នាក់ផ្សេងទៀត ទូទាំងប្រទេស!


   ដោយមានការអនុញ្ញាតពី ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញដឹកនាំលោក លោកមេបញ្ជាការរង និងជានាយសេនាធិការ, មេបញ្ជាការរង,នាយសេនាធិការរង ,ប្រធាន-អនុប្រធានមន្ទីរ, នាយ-នាយរងការិយាល័យ  និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង 

ស្រុក សំណេះសំណាល និងបំពាក់ឋានន្តរសក្ដិ ជូនគ្រឿងឥស្សរិយយស ដល់យោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធ ( Video Conference ) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕

ក្រោយពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ធ្វើការសំណេះសំណាលតាម Video Conference ចប់ មេបញ្ជាការ តាមបណ្តារាជធានីខេត្ត បានធ្វើពិធី បំពាក់ឋានន្តរសក្តិ ឥស្សរិយយស ជូនដល់ យោធិននៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ ក្រោមឱវាទរៀងៗខ្លួន ព្រមទាំងផ្តល់ជូននូវ សម្ភារ ថវិកា មួយចំនួនផងដែរ។ សម្រាប់យោធិនចូលនិវត្តន៍ នៃកងរាជអាវុធហត្ថខេត្តសៀមរាប ទាំង ៣០នាក់ ក្នុងម្នាក់ៗ ទទួលបានអំណោយពីលោកឧត្តមសេនីយ៍ត្រី សៀ ទីនមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នូវថវិកា ៥០ម៉ឺនរៀល, ភេសជ្ជៈចម្រុះ ០២កេស, មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអុីវ ០១យួរ៕








































Post a Comment

Previous Post Next Post