សម្តេចព្រះឧត្តម ចរិយា បណ្ឌិត ឈឹង ប៊ុនឈា និមន្តសំណេះសំណាល ជាមួយមន្ត្រីសង្ឃនៅក្នុងខេត្តកំពង់ស្ពឺប្រមាណជិត៣០០អង្គ


   ខេត្ត​កំពង់ស្ពឺ​៖ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​បណ្ណាល័យ​កំពង់ស្ពឺ បាន​ប្រារព្ធ​ពិធី​សំណេះសំណាល​ជាមួយ​ព្រះ​មន្ត្រី​សង្ឃ​នៅក្នុង​ខេត្ត ស្តី​អំពី​ការប្រត្តិបត្តិ​ធម៌​វិន័យ​ការអប់រំ​ព្រះសង្ឃ​ក្នុង​វត្ត អារាមការ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ឌីជីថល និង​ការពង្រឹង​តួនាទី​ភារកិច្ច​របស់​មន្ត្រី​សង្ឃ​ខេត្ត ក្រុង ស្រុក និង​វត្ត​អារាម ក្នុង​ខេត្ត​កំពង់ស្ពឺ ក្រោម អធិបតីភាព​សម្តេច​ព្រះ​ឧត្តម ចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះ​អនុប្រធាន​ថេរ​សភា​ពុទ្ធសាសនា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការ​និមន្ត​សំណេះសំណាល ជាមួយ​ព្រះ​មន្ត្រី​សង្ឃ​ខេត្ត អំពី​ការប្រតិបត្តិ​ធម៌​វិន័យ​ការអប់រំ​ព្រះសង្ឃ​ក្នុង​វត្ត​អារាមការ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ឌីជីថល​និង​ការពង្រឹង​តួនាទី​ភារកិច្ច​របស់​ព្រះសង្ឃ​ខេត្ត​ក្រុង​ស្រុក​និង​វត្ត​អារាម​ក្នុង​ខេត្ត​កំពង់ស្ពឺ​ឯកឧត្តម ឈូ សុ​បញ្ញា រដ្ឋលេខាធិការ និង​ជា​នាយក​ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ឆាយ បូ​រិន្ទ រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា លោក ស្រី ឡុង បូ​ណា​រ៉េត អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត លោក សម សោភ័ណ្ឌ​ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​និង​ព្រះសង្ឃ និមន្ត​មកពី ខេត្ត ក្រុង ស្រុក និង​វត្ត​អារាម ទូទាំង​ខេត្ត​កំពង់ស្ពឺ​ប្រមាណ​ជិត​៣០០​អង្គ​នាក់​ផង​ដែរ​។​

​មាន​សង្ឃដីការ​ក្នុង​ពិធី​នោះ ព្រះសង្ឃ​ព្រះ​មុន្នី​សត្យា​ចារ្យ​កោសល្យ កែវ ចន្ថា ព្រះ​មេគុណ​ខេត្ត​កំពង់ស្ពឺ​ក៏​បាន​ធ្វើ​របាយការណ៍​ស្វាគមន៍​ជូន​អង្គពិធី​បាន​គូសបញ្ជាក់ថា នៅ​ទូទាំង​ខេត្ត​កំពង់ស្ពឺ សាលា​គណៈ​ខេត្តកំពង់ស្ពឺ​មាន​វត្តមាន​មហានិកាយ​ចំនួន ២៧៩​អង្គ អាស្រម​ចំនួន​២៤ និង​មណ្ឌល​វិបស្សនា​ចំនួន​មួយ​កន្លែង​មាន​ព្រះសង្ឃ​សរុប​ចំនួន ៤៥៥០ អង្គ ពិ​ក្ខុ​ចំនួន ១.៣៣៤​អង្គ សាមណេរ ចំនួន ៣.១១៦ អង្គ​ដែល​បាន​ចុះបញ្ជី​ដី​គរុភ័ណ្ឌ​រួច ១៩៥ មិនទាន់​ចុះបញ្ជី ៧៥ បាន​ទទួល​ប្លង់​រួច ៦៤ អាចារ្យវត្ត​មាន​ចំនួន ៩៩៦ នាក់ និង​គណៈកម្មការ​វត្ត​មាន​ចំនួន ២១៤៨ នាក់ តាជី​សរុប​ចំនួន ១៧០​នាក់ ដូនជី​សរុប​៥៣៥​នាក់ និង​សិស្ស​ស្នាក់​នៅ​វត្ត​សរុប​ចំនួន​២១​នាក់ ។ ក្រោម​ការដឹកនាំ​និង​ការចង្អុលបង្ហាញ​ពី​សម្ដេច​សង្ឃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះ​មន្ត្រី​សង្ឃ​ខេត្ត​ក្រុង​ស្រុក​និង​ព្រះចៅអធិការ​គ្រប់​វត្ត​បាន​សហការ​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​មន្ត្រី​ធម្មការ​និង​សាសនា អាជ្ញាធរ ក្រុង ស្រុក​ឃុំ បង្កាត់ ក្នុង​មូលដ្ឋាន ធ្វើ​កិច្ច​ការងារ​សង្គម បាន​ដាំ​ដើមឈើ​តាម​វត្ត​និង ទីសាធារណៈ ជួយ​ដល់​បាទ​ក្រហម ពុទ្ធបរិស័ទ​ជួប​ការលំបាក​នឹង​បាន​ចូលរួម​គាំទ្រ​សកម្មភាព​ជា​មួយ​រាជរដ្ឋាភិបាល​ទាំង​ស្មារតី​និង​ព្រំដែន​ក្នុង​តំបន់​សហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់ត្រីកោណ (C.L.V)(D.T.A) និង​ធ្វើ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ការកសាង​ព្រែកជីក​ហ្វូណន​តេជោ សម្រាប់​សមិទ្ធផល​ថ្មី​របស់​ប្រទេស​កម្ពុជា​ជា​អមតៈ​ដ៏​ត្រ​ចេះ​ត្រចង់​របស់​ប្រជាជន​កម្ពុជា ក្នុងសម័យ​ប្រទេស​មាន​សុខសន្តិភាព ព្រះសង្ឃ​ក៏​បាន​ចុះ​ផ្សព្វផ្សាយ​អនុ​សំ​វច្ចរ​:​មហាសន្និបាត អធិករណ៍ ដោះស្រាយ​បញ្ហា នឹង​ធ្វើ​វិសុទ្ធកម្ម រាល់​កន្លះ​ខែ​ម្ដង ដើម្បី​ពង្រឹង​ផ្នែក​ពុទ្ធិក​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​ដើម្បីឲ្យ​ស្រប​ជាមួយ​គោលនយោបាយរ​បស់​រាជ​រដ្ឋាភិបាល នឹង​លើក​អំពី​បញ្ហា​ប្រឈម ដោយ​មាន​ចៅអធិការ​ខ្លះ​ចំណេះដឹង​នៅមានកម្រិត ព្រះអង្គ​ស្នើសុំ ឱ្យ​សម្ដេច​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​សម្របសម្រួល​និង​មាន​វិធានការ​ចំពោះ​អង្គភាព​អ្នកសារព័ត៌មាន​ដែល​បានធ្វើការ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​។​

​ក្នុង​ឱកាស​ដល់​ថ្លៃថ្លា​នោះ សម្ដេចព្រះឧត្តម​ចរិយា បណ្ឌិត ឈឹង ប៊ុនឈា​ព្រះ​អនុប្រធានថេរសភា​ពុ​ទ្ធសា​សនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេចព្រះ​ពោធិ​វង្ស​កិត្តិ​បណ្ឌិត អំ​លីម​ហេង​សម្ដេចព្រះ​សង្ឃនាយក​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កោតសរសើរ​នឹង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការងារ​ព្រះពុទ្ធសាសនា​គណៈមហានិកាយ​មាន​វឌ្ឍនៈភាព​ក្នុង​ដំណើរការ​ចាត់ចែង​តែងតាំង​តួនាទី​និង​ភារកិច្ច នៅ​គោរមងារ ក្នុង​រចនាសម្ព័ន្ធ ចំពោះ​ព្រះសង្ឃ​ជាច្រើន​អង្គ​ដែល​បាន​ស្នើសុំ​ព្រះ​ធម្ម​ធម៌​ពី​ព្រះ​លេខាធិការដ្ឋាន​កន្លងមក ក្នុងការ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​អនុក្រឹត្យ ដើម្បី​ព្រះអង្គ​មាន​សិទ្ធិ​ក្នុង​ការគ្រប់គ្រង សិក្សា​អភិវឌ្ឍន៍​គ្រប់​មុខ​ជំនាញ ដើម្បី​ចូលរួម​សហការ​អនុវត្ត​តួនាទី​និង​ភារកិច្ច​ជា​មួយ​អាជ្ញាធរ​និង​ពុទ្ធបរិស័ទ ឱ្យបាន​ល្អប្រសើរ​ក្នុង​ការ​ទ្រទ្រង់​វិស័យ​ព្រះពុទ្ធសាសនា មាន​ការរីកចម្រើន ។​

​ឯកឧត្តម ឈូ សុ​បញ្ញា​រដ្ឋលេខាធិការ​និង​ជា​នាយក​ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ឆាយ បូរិន​រដ្ឋមន្ត្រី​ក្រសួង​ធម្មកា​រនិង​សាសនា​បាន​គូសបញ្ជាក់​ថា​ការប្រត្តិបត្តិ​វិន័យស​ង្ឃ សម្រាប់​ការតែងតាំង​មិន​អស់​បច្ច័យ​ទេ សូម​ព្រះសង្ឃ​ធ្វើការ​បំបួស​ឱ្យ​គោរព​ទៅតាម​នីតិវិធី​និង​អនុវត្ត​វិន័យ​ព្រះសង្ឃ ។​

​ឯកឧត្តម​ក៏បាន​ផ្ដាំផ្ញើ​និង​ជម្រុញ​អោយ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ចុះឈ្មោះ​ដើម្បី​ធ្វើ​ដំណើរ​កំសាន្ត​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គម្រោង​កិច្ចសហប្រតិបត្តិការ C.L.V ដែល​ជា​តំបន់​អភិវឌ្ឍន៍​ត្រីកោណ D.T.A ដែល​ជា​គំនិត​ផ្តួចផ្ដើម​របស់​សម្ដេច​តេជោ ហ៊ុន សែន ផងដែរ​៕










Post a Comment

Previous Post Next Post