ក្រុមការងារ អាវុធហត្ថខេត្តសៀមរាប នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!


   នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សុិន លី មេបញ្ជាការរង ទទួលការងារកសាងកម្លាំង បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថសៀមរាប ចុះសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ទោ ឆោម កូឡាប ជំនួយការស្រាវជ្រាវព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់ មូលដ្ឋានកងរាជអាវុធហត្ថស្រុកពួក ទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សុិន លី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ត្រី សៀ ទីន និងបាននាំយកថវិកាចំនួន ២០០,០០០រៀល, ភេសជ្ជៈចម្រុះមួយចំនួន ជាអំណោយសួរសុខទុក្ខផងដែរ៕




Post a Comment

Previous Post Next Post