ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថ្លែងនៅក្នុងពិធីបាឋកថាស្តីពី "គោលនយោបាយដីធ្លី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា" ជូនដល់កម្មសិក្សាការី សិក្ខាកាមឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល នាទីស្តីការក្រសួង ដោយបានគូសបញ្ជាក់នូវសមរភូមិទាំង៥របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖សមរភូមិទី១៖ ធានានិរន្តភាពដំណើរការរបស់ក្រសួង ជ្រោងទង់សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដំណើរការស្ថាប័ន ធនធានមនុស្ស និងធានាហិរញ្ញវត្ថុសាធារណៈ។
សមរភូមិទី២៖ ដោះស្រាយភាពចម្រូងចម្រាសក្នុងសង្គមតាមរយៈការចុះបញ្ជីដីបង្ហើយ ដោះស្រាយវិវាទដីធ្លី សេវាសាធារណៈគាប់ចិត្ត ដោះស្រាយបញ្ហានៅតំបន់បឹងទន្លេសាប តំបន់រមណីយដ្ឋានសៀមរាបអង្គរ និងដោះស្រាយវិវាទតាមបុរី។
សមរភូមិទី៣៖ ពូនជ្រំរដ្ឋបាលសាធារណៈវាងវៃ និងឆ្លាតវៃ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីរាជការ ពង្រឹងសមត្ថភាពស្ថាប័ន ការលើកទឹកចិត្តមន្ត្រី និងគ្រប់គ្រងថវិកាហិរញ្ញវត្ថុ និងការរៀបចំគោលនយោបាយ ច្បាប់ បទបញ្ញតិ និងលិខិតបទដ្ឋានគតិយុត្តិ។
សមរភូមិទី៤៖ កម្ពុជាមាតុភូមិខ្ញុំ
- ការរៀបចំដែនដី៖ កម្ពុជាមាតុភូមិខ្ញុំ ផ្អែកលើសក្តានុពលសេដ្ឋកិច្ច។
- ការរៀបចំនគរូបនីយកម្ម៖ បុរីជនបទ (ទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ) ភូមិឋានក្សេមក្សាន្ត (ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងភាពស៊ីវិល័យរបស់ប្រជាជន បញ្ញាវន្តភាព ភាពចេះដឹង) និងទ្រនំសុភមង្គល (ការរៀបចំផ្ទះ ទំនាក់ទំនងឪពុកមា្តយកូន ទំនៀមទំលាប់ល្អ)។
សមរភូមិទី៥៖
- ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា៖ សុវត្ថិភាព និងគុណភាពសំណង់។
- កម្ពុជារុងរឿង៖ ផ្តោតលើឧស្សាហកម្មសំណង់ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មសង្ហារឹម ឧស្សាហកម្មគ្រឿងលម្អ។
១៩ កញ្ញា ២០២៤
#ចុះបញ្ជីដីធ្លីបញ្ចប់
#សេវាគាប់ចិត្ត
#បរិយាកាសគ្មានវិវាទ
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC