ទីតាំងល្បែងជល់មាន់តាមអនឡាញ មួយកន្លែងក្នុងស្រុកក្រូចឆ្មារ បើកលេងយ៉ាងគឃ្លើន


    ខេត្តត្បូងឃ្មុំ៖ សេចក្តីរាយការណ៍ប្រាប់ថា! មានទីតាំងល្បែងជល់មាន់តាមអនឡាញ មួយកន្លែង បើកលេងអនាធិបតេយ្យ ស្ថិតក្នុងភូមិ ៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ប្រហែល ម្ចាស់មានខ្នងបង្អែក រឹងមាំ និងមានឥទ្ធិពល ហើយមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ប្រភពដដែលបានបញ្ជាក់ទៀតថា! ទីតាំងល្បែងជល់មាន់តាមអនឡាញ មួយកន្លែងស្ថិតក្នុងភូមិ ៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនបង្ក្រាបឡើយ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅភូមិ/ឃុំ/ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាព ល្បីល្បាញ ខាងបើកល្បែងជល់មាន់តាមអនឡាញ មួយកន្លែង ទុក្ខឲ្យក្រុមញៀនល្បែងនាំគ្នាទៅលេងយ៉ាងសុខស្រួល មិនរំខាន អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាល់តែសោះ។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះ សុខទុក្ខ សុវត្ថិភាព គ្រួសារ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ លោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។

ជាពិសេស លោក អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ សូមជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់បុគ្គលដែលហ៊ានល្បែងជល់មាន់តាមអនឡាញ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹង សន្តិសុខ សង្គម៕





Post a Comment

Previous Post Next Post