ទីតាំងលួចបង្កប់ល្បែងសុីសងតាមប្រព័ន្ធអនឡាញក្នុងស្រុកក្រូចឆ្មារ មួយកន្លែង តើអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានបានដឹងដែលទេ?


   ខេត្តត្បូងឃ្មុំ៖ បើយោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានទីតាំងលួចបង្កប់ល្បែងសុីសងតាមប្រព័ន្ធអនឡាញក្នុងស្រុកក្រូចឆ្មារ មួយកន្លែងស្ថិតនៅក្នុងភូមិ ៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សមត្ថកិច្ចពាក់ព័ន្ធក្នុងមួលរដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប។

សូមជម្រាបថា ក្រោយពីមានបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កន្លងមក សម្តេចបវរអធិបតី ហ៊ុន ម៉ាណែត បាននែនាំឱ្យអាជ្ញាធរនិងសមត្ថកិច្ចរាជធានី ខេត្ត ត្រូវត្រួតពិនិត្យ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យខានតែបាន។ 

ប៉ុន្តែដោយឡែកទីតាំងបនល្បែងសុីសងតាមប្រពន្ធ័អនឡាញខុសច្បាប់ ស្ថិតនៅក្នុងទឹកដីស្រុកក្រូចឆ្មារ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ តែខាងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន ហាក់ដូចជាស្រវាំងភ្នែក មើលមិនឃើញ ឬសង្ស័យត្រូវថ្នាំសណ្តំហើយមើលទៅ ទើបដើរបញ្រ្ចាសទិសផ្ទុយ ពីគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

ទាក់ទិនទៅនិងទីតាំងបនល្បែងសុីសង"តាមប្រព័ន្ធអនឡាញ ខុសច្បាប់ ស្ថិតនៅក្នុងមូលដ្ឋានខាងលើ ប្រជាពលរដ្ឋលើកឡើងថា៖ ល្បែងខុសច្បាប់ទាំងនេះជាបញ្ហាមួយដែលធ្វើឱ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចប្តីនិងកូន ពួកគាត់មានការផុងខ្លួននិងការលេងល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាហេតុ!ធ្វើឱ្យកើតមាន អសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក៏ដោយសារកើតចេញមកពីល្បែងខុសច្បាប់ទាំងនេះ ។

ទោះបីជាយ៉ាងណាក្តី ពលរដ្ឋក៏ដូចមហាជនទូទៅ ស្នើសូមដល់ លោក អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្នងការនគរបាលខេត្តត្បូងឃ្មុំ ជួយដាក់កម្លាំងកូនចៅក្រោមឱវាទចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕


Post a Comment

Previous Post Next Post