━━━━━✥◈✥━━━━━
ខេត្តសៀមរាប៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះសួរសុខទុក្ខ នឹងសំណេះសំណាល ជាមួយនាយទាហាន និងពលទាហាន កងពលធំអន្តរាគមន៍លេខ២។
ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ បានអានប្រវត្តសង្ខេប របស់កងពលធំអន្តរាគមន៍លេខ២ និងរបាយការណ៍ស្វាគមន៍សង្ខេប និងប្រកាសគាំទ្រយ៉ាងពេញទំហឹង កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា.ឡាវ.វៀតណាម《CLV-DTA》 អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកមពុជា និងរាយការណ៍អំពីស្ថានភាពទូទៅបណ្ដាអង្គភាពចំណុះកងពលតូចអន្តរាគមន៍ទាំងបី ឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា- ថៃ បច្ចុប្បន្ន មានស្ថានភាពស្ងប់ស្ងាត់ ជាធម្មតា ពុំមានអ្វី ប្រែប្រួលគួរឲ្យកត់សម្គាល់ ។ ចំពោញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងជាធម្មតាបានល្ប្រសើរជាបន្តបន្តបន្ទាប់ពីមួយថ្ងៃមួយថ្ងៃ ។
ឧត្តមសេនីយ៍ឯក កែវ ធី បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ តែងបានយកចិត្តទុកដាក់រួមសុខ រួមទុក្ខ និងបានគិតគូរពីសុខទុក្ខលំបាក គ្រប់បែបយ៉ាងដល់នាយទាហាន ពលទាហាន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនជួរមុខ ជាប់ជាប្រចាំ ព្រមទាំងបានចូលរួមចំណែក ជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ បរិក្ខា ជាប់ជាប្រចាំ ។
នាឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសំដែងនូវមនោសញ្ចេតនារីករាយអបអរសារទរជាមួយ មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន ពលទាហានទាំងអស់ នៃកងពលធំអន្តរាគមន៍លេខ២ និង សំដែងនូវការកោតសរសើរដោយស្មោះចំពោះសកម្មភាពដ៍រស់រវើកនិងស្មោះត្រង់រួមចំណែកអភិវឌ្ឍន៍កម្ពុជានាពេលកន្លងមកនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះមុត មានវិន័យ សណ្ដាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ ហើយនូវគ្រប់កាលៈទេសៈតែងតែទ្រទ្រង់ការពារបានយ៉ាងរឹងមាំ នូវបូរណភាពទឹកដី និងចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម សាកសមជាទីពឹងរបស់ប្រជាជន និងសង្គមជាតិទាំងមូល។
ឯកឧត្តម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី បាន បន្តទៀតថា កងពលធំអន្តរាគមន៍លេខ២ គឺជាកម្លាំងស្នូលក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងជាកម្លាំងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គមដ៏ល្អ ដែលមិនអាចខ្វះបាន ។
នៅក្នុងពិធីចុះសំណេះសំណាល និងសាកសួរសុខទុក្ខដល់នាយទាហាន និងពលទាហាន នាឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងក្រុមការងារ បាននាំយក នៅសម្ភារៈ គ្រឿងឧបភោគបរិភោគ មួយចំនួនធំ រួមទាំងថវិកាមួយចំនួន ២០,០០០,០០០ .អង្ក ២០តោន .មី១០០កេះ .ស្រាបៀរ ១០០កេះ ដើម្បីចែកជូនដល់កងពលធំអន្តរាគមន៍លេខ២ ៕