ទី១. រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាជាអ្នកបញ្ចប់សង្គ្រាមនិងស្វែងរកសន្តិភាព ហើយប្តេជ្ញាការពារសន្តិភាពទោះជាក្នុងតម្លៃណាក៏ដោយ។ ចំណែកក្រុមប្រឆាំងជ្រុលនិយមរិះរកវិធីគ្រប់យ៉ាងដើម្បីបំផ្លាញសន្តិភាពនិងបំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរតាមគ្រប់រូបភាព។
ទី២. រាជរដ្ឋាភិបាលខិតខំទាក់ទាញទេសចរ និងអ្នកវិនិយោគ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីបង្កើតការងារធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ ប៉ុន្តែ ក្រុមប្រឆាំងជ្រុលនិយមរិះរកវិធីគ្រប់យ៉ាងដើម្បីដេញភ្ញៀវទេសចរ ដេញអ្នកវិនិយោគទុន និងបង្កការរំខានដល់មុខរបរនិងការងារដើម្បីទាញសេដ្ឋកិច្ចជាតិឱ្យដាំក្បាលចុះ។
ទី៣. រាជរដ្ឋាភិបាលខិតខំគ្រប់យ៉ាងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម កុំឱ្យមានភាពវឹកវរនិងចៀសវាងការបង្ហូរឈាម ប៉ុន្តែក្រុមប្រឆាំងជ្រុលនិយមញុះញង់ឱ្យខ្មែរឈ្លោះគ្នា បែកបាក់គ្នា ប្រឈមមុខដាក់គ្នា និងរុញឱ្យមានអំពើហិង្សា ក្រោមទ្រឹស្តីថា «បើគ្មានមនុស្សស្លាប់មិនអាចផ្លាស់ប្តូរបានឡើយ»។
ទី៤. រាជរដ្ឋាភិបាលបណ្តុះវប្បធម៌សន្តិភាព បណ្តុះមូលធនមនុស្សដែលប្រកបដោយចំណេះដឹង សីលធម៌ និងសមត្ថភាព ដើម្បីបន្តអភិវឌ្ឍប្រទេសនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលក្រុមប្រឆាំងជ្រុលនិយមបណ្តុះវប្បធម៌ហិង្សា ជេរបញ្ចោរ ប្រមាថ លាបពណ៌ ដល់យុវជនជំនាន់ក្រោយរបស់ពួកគេ។
ដូច្នេះ ប្រជាពលរដ្ឋខ្មែរអាចបែងចែកយ៉ាងច្បាស់ដោយគ្មានមន្ទិលសង្ស័យរវាងធាតុពីរខុសគ្នាស្រឡះគឺ ធាតុអ្នកកសាងជាតិនិងអ្នកបំផ្លាញជាតិ។ យើងរួមគ្នាលុបបំបាត់វប្បធម៌នយោបាយបំផ្លិចបំផ្លាញហួសសម័យនេះឱ្យអស់ពីកម្ពុជា៕
អត្ថបទដោយ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល
#ប្រភព #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល